រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ញាក់សាច់! រថយន្តសាំយ៉ុង បែកកង់មុខ រេចង្កូតហោះរំលងសួនច្បារចែកទ្រូងផ្លូវ ទៅបុករថយន្ត២គ្រឿងទៀត


កំពង់ចាម៖ គ្រោះថ្នាក់ដ៏រន្ធត់នៅផ្លូវជាតិ៦A ដែលបានកើតឡើងកាលពីវេលា ម៉ោង១២និង៤០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នេះនៅលើផ្លូវជាតិលេខ៦ ត្រង់នៅចំណុច ហ្គារ៉ាស់ ប្រេងឥន្ធនៈ​ តូតាល់ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងរវាង រថយន្តមួយបុកផ្លោងប៉ះទង្គិចរថយន្ត២គ្រឿង ដោយរថយន្ត០១គ្រឿងម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខភ្នំពេញ2AH.5278 បើកបរដោយឈ្មោះឃ្លោក សារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិពោធ៍ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានទិសដៅពីជើងទៅត្បូង។

រេចង្គូតហោះឆ្លងសួនច្បារទៅផ្លូវម្ខាងទៀត ហើយបានបុករថយន្ត០១គ្រឿងម៉ាកគៀ ពណ៌ស ស្លាកលេខភ្នំពេញ 3A.4770 បើកបរដោយឈ្មោះ ឃុត ឈៀក ភេទប្រុស អាយុ២៥ឆ្នាំ ដែលមានទីលំនៅភូមិព្រៃចារ ឃ៊ំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលទិសដៅពីត្បូងទៅជើង។

 ហើយរថយន្តសាំយ៉ុងបានជ្រួលបុកជាមួយរថយន្ត០១គ្រឿងទៀត ម៉ាកប៉ាសេរ៉ូ ពណ៌ស ពាក់ស្លាកលេខ2AQ-1989 បើកបរដោយឈ្មោះ តង់ ប៉ូហេង ភេទប្រុស អាយុ២៧ឆ្នាំ ដែលមានទីលំនៅសង្កាត់អូឬស្សីពីរ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានទិសដៅពីត្បូងទៅជើង។




Previous Post Next Post