រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រថយន្ដកូរ៉េ ដឹកទំនិញ១គ្រឿងបាស់ក្បាលទៅមុខលែងរួច


ភ្នំពេញ៖ ឡានដឹកទំនិញ២តោនកន្លះ ដឹកអង្ករ បាន​បាស់ក្បាលឡើង បើកទៅមុខអត់​រួចដោយដឹកទំនិញលើសចំណុះ ត្រូវនគរបាលចរាចរណ៍ខណ្ឌ៧មករា ឃាត់យកមករក្សាទុក ដើម្បីធ្វើការអប់រំ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចស្តុបប្រាសាទពេជ្រ តាមបណ្ដោយផ្លូវ១៨២ កែងនឹងមហាព្រះមុនីវង្ស ស្ថិតនៅ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អនុសេនីយ៍ឯក ង៉ែត សារ៉ុន បានឲ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហារថយន្តកូរ៉េ ពាក់ស្លាកលេខភ្នំពេញ ៣B-៧៧៤៨ ដឹកទំនិញធ្ងន់ ដំណើរតាមបណ្ដោយផ្លូវ១៨២ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចស្តុបប្រាសាទពេជ្រ រថយន្តក៏បានបាស់ក្បាលរថយន្តទៅមុខលែងរួច បង្កឲ្យបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ហើយបងប្អូនប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចចរាចរណ៍ ហើយសមត្ថកិច្ចក៏ចុះទៅ​ឃាត់រថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧ មករាតែម្ដង។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រោយឃាត់រថយន្តមករក្សាទុកនៅអធិការនគរបាលខណ្ឌ កម្លាំងបានត្រួតពិនិត្យទៅរថយន្តមិនបានដឹកលើសកម្រិតនោះទេ ប៉ុន្តែម្ចាស់រថយន្តមិនបានរៀបចំទំនិញនៅលើរថយន្តឲ្យបានត្រឹមត្រូវបង្កឲ្យមានការកើតឡើងបែបនេះដូច្នេះរបស់របរដែលនៅលើរថយន្ត ដែលអាចខូចខាត សមត្ថកិច្ចឱ្យទៅម្ចាស់រថយន្តយកទៅវិញ។





Previous Post Next Post