រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ចាប់ជនសង្ស័យ៣នាក់ រួមនឹងគ្រឿងញៀនចំនួន២៤កញ្ចប់ ត្រូវសមត្ថកិច្ចក្របួចបាន


កំពង់ឆ្នាំងៈ ជនសង្ស័យ៣នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនជាច្រើនកញ្ចប់ ត្រូវបានសមត្ថកិច្ច ការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តសហការ ជាមួយកម្លាំងអធិការរដ្ឋាននគរបាល ក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនបាន ខណៈដែលពួកគេកំពុងធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន ។

 ហេតុការណ៍បង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៤ រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។


 ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនឈានដល់ការបង្ក្រាបបានជនសង្ស័យ រួមនឹងវត្ថុតាងខាងលើនេះ សមត្ថកិច្ចបានទទួលព័ត៌មាន និងបានស្រាវជ្រាវពីទីកន្លែងជាក់លាក់ ទើបបើកការស្រាវជ្រាវបន្ទាន់តាមជំនាញ ទើបបានឈានដល់ការបង្ក្រាបជនសង្ស័យ ចែកចាយ និងប្រើប្រាស់ ថ្នាំញៀន រួមនឹងវត្ថុតាង ។

 ក្នុងហេតុការណ៍បង្ក្រាបខាងលើនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ៣នាក់ រួមនឹងថ្នាំញៀន ១ ឈ្មោះ ស៊ុំធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ និងជាមុខសញ្ញាចាស់, ២ ឈ្មោះ ឆែម សុចម៉េង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ និង ៣ ឈ្មោះ ធឿន លាងហ៊ី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនសង្ស័យ័ទាំងនេះ មានទីលំនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។


 សមត្ថកិច្ចបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន ថ្នាំញៀន២៤កញ្ចប់ ទម្ងន់៩.១២ក្រាម, ជញ្ជីងថ្លឹងថ្នាំ១, ទូរស័ព្ទដៃ២គ្រឿង រួមនឹងដាវ១ដើម, កាំបិតចុងស្រួច១ ដើម រួមនឹងសម្ភារ ឧបករណ៍បម្រើដល់ការជក់មួយចំនួនផងដែរ ។






Previous Post Next Post