រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ចុះឆែកឆេរអាវុធជាតិផ្ទុះ ក៌ឃើញបុរស២នាក់ និងថ្នាំញៀន២កញ្ចប់

ត្បូងឃ្មុំ:​ កាលពីថ្ងៃពុធ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញឆ្នាំ២០១៨ វេលាម៉ោង១២និង៣០នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលជាំតាម៉ៅ ចុះល្បាតត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ នៅចំណុចព្រៃកៅស៊ូជិតវត្តទំនប់ជ្រៃ ស្ថិតក្នុងភូមិជាំតាម៉ៅ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានហៅម៉ូតូជនសង្ស័យឲ្យឈប់ ត្រួតពិនិត្យឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាថ្នាំញៀនចំនួន ២កញ្ចប់តូច លាក់ទុកក្នុងហោបាវខោ។
សមត្ថកិច្ចបានដកហូតវត្ថុតាងខាងលើ និងឃាត់ខ្លួនមុខសញ្ញាជនសង្ស័យឈ្មោះ នួន ប៊ុនថន ហៅ បារាំង ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែររស់នៅភូមិមេមត់កណ្ដាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បញ្ជូនមកអធិកាដ្ឋាននគរបាលស្រុកមេមត់ដើម្បីសាកសួរ ។
ផ្អែកទៅតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ នួន ប៊ុនថន ហៅបារាំង ភេទប្រុស ថ្នាំញៀនចំនួន ២កញ្ចប់ ដែលសមត្ថកិច្ចដកហូត ពីខ្លួននោះទិញពីឈ្មោះ ថាន សុខហេង ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។


Previous Post Next Post