រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រថយន្ដបុកជាមួយកង់បីឥណ្ឌា បណ្តាលអោយក្មេងប្រុសស្រីជាសិស្សសាលា៦នាក់បានរងរបួស


ភ្នំពេញ​៖ ស្ត្រីម្នាក់​បើករថយន្តមិនប្រុងប្រយត្ន័​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា បណ្តាល​ឲ្យ​ក្រឡាប់ និង​រងរបួស​ក្មេងប្រុស​ស្រី​សិស្សសាលា​ចិន ៦​នាក់ កាល​វេលា​ម៉ោង​១​ និង​៣០​នាទី​រសៀល ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ​នៅ​ចំណុច​ផ្លូវ​៣១៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។​

 ​ប្រភពព័ត៌មាន​ពី​បុរស​អ្នកបើក​ឡំ​ប្រ៉ឺ​តា​បាន​ឲ្យ​ដឹងថា គាត់​ជា​អ្នក​ដឹក​ក្មេង​ជាប្រចាំ​ទៅ​សាលារៀន​ចិន មុន​កើតហេតុ​គាត់​បើក​តាមផ្លូវ​៣១៨ ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុច​ខាងលើ មាន​រថយន្ត​ចត​នៅលើ​ចិញ្ចើមផ្លូវ ហើយក៏​វៀង​រថយន្ត​ស្រាប់​តែមាន​រថយន្ត​រ៉េ​ង​រ៉ូ​វើ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-2222 បើកបរ​ដោយ​ស្ត្រីជន​ជាតិចិន។

 គាត់បើកប​ញ្ជ្រា​សទិស​គ្នា​មក​បុក​ឡំ​ប្រ៉ឺ​តា​ពេញទំហឹង បណ្ដាល​ក្រឡាប់​រ៉ឺ​ក​ម៉ក​ផ្ងា​ជើង និង​ក្មេង​៦​នាក់​ប្រុស​៣​នាក់ និង​ស្រី​៣​នាក់ បណ្ដាល​របួស​រលាត់​មុខមាត់​ដៃជើង ហើយ​ក្រោយមក​ក៏​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ ឲ្យ​មក​យកទៅ​មន្ទីរពេទ្យ និង​ឃាត់​ស្ត្រី​អ្នកបើករថយន្ត​នោះ​។




Previous Post Next Post