រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អាជ្ញាធរនៅស្ទឹងត្រែង បញ្ជាក់ថា បទល្មើសឆក់ត្រីនៅតែមាន នៅឃុំកោះស្នែង


ស្ទឹងត្រែង៖ មន្ត្រីអាជ្ញាធរឃុំកោះស្នែង ស្នើឱ្យមន្ត្រីជំនាញជលផល ចុះទៅបង្ក្រាបបទល្មើសនេសាទឱ្យបានញឹកញាប់ ​ ព្រោះការបង្ក្រាបរបស់សហគមន៍គ្មានប្រសិទ្ធភាពទេ ដោយ​សារក្រុមនេះធ្វើការតដៃ ហើយបច្ចុប្បន្នវាបាន​ធ្វើសក​ម្មភាពឆកត្រី នៅ​តាមអន្លងអភិរក្ស​ ​ទាំងថ្ងៃក៍មានដែរ។

 នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក វ៉ាន លន់ ប្រធានសហគមន៍នេសាទនៅឃុំនេះ​បញ្ជាក់ថា បទល្មើសឆក់ត្រីបានបង្កវិនាសសកម្មខ្លាំងជាងគេ ក្នុងការបំផ្លាញធនធានមច្ឆជាតិ​។ លោកថា៖ជនសង្ស័យ​ប្រើឧបករណ៍ឆក់ត្រជាក់ ឆក់ក្តៅ ​នៅតាមអន្លង់អភិរក្សពូជត្រី​ហើយនៅពេលសហគមន៍ចុះបង្ក្រាប ក្រុមនេះ​តបតមកវិញមិនខ្លាចយើងឡើយ ។


 លោកស្រី ណា អូសា ជំទប់ទី១ឃុំនេះកោះស្នែង បាន បញ្ជាក់ថា បញ្ហានេះស្នើសុំឱ្យមន្ត្រីខណ្ឌជលផលមកជួយធ្វើសកម្មភាព​ល្បាតឱ្យបានញឹកញាប់ ឬក៍ត្រូវ រកមធ្យោបាយអ្វី ផ្សេងពីនេះវិញ។ ប្រជាពលរដ្ឋបញ្ចាក់ថា ទីមួយឱ្យពិនិត្យដេប៉ូទិញត្រី អ្នកទិញហើយទី២ឱ្យបង្ក្រាបអ្នកជួញដូរឧបករណ៍ខុសច្បាប់ដូចថាម៉ាស៊ីនឆក់ ដើម្បីថាការបង្ក្រាប តាមរយៈការចុះល្បាតអីគឺអត់ទាន់ទេ អត់ឈ្នះទេព្រោះល្បិចកលអ្នកប្រព្រឹត្តបទនេសាទវាមានច្រើនរាប់រយរាប់ពាន់ប្រភេទគឺអត់ទាន់ទេ។


​ ករណីនេះ​កើតមានរាប់មិនអស់មែន ព្រោះមន្ត្រីជលផលចុះល្បាតក៍ធ្លាប់បានជួយប្រទះរួចមកហើយដែរ​ (សម្លេង)ដូចនេះខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងនឹងស្នើសុំការអនុញាតពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត យើងបន្តការចុះឆែកឆេរនឹងចំណុចគោលដៅមួយចំនួនដែលយើងផ្សព្វផ្សាយហើយក៍ដូចជាចំណុចដែលប្រជាពលរដ្ឋរាយការណ៍ជូនដែរ។





Previous Post Next Post