រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ជំលោះបែកផ្សែងរវាងប្រធានគណនេយ្យ​ និង​ បុគ្គលិក​ នៅ​កាស៊ីណូ​ Queen​co ត្រូវបាន​បញ្ចប់​ដោយសន្ដិវិធី


ព្រះសីហនុ​៖​ បន្ទាប់ពី​មានការយកចិត្តទុកដាក់ពី​ លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ​ ដើម្បីរកយុត្តិធម៌អោយភាគីជំលោះរវាង​លោក​ ថាន​ ដារិន​ ប្រធានគណនេយ្យ​ និង​ លោក​ អ៊ុង​ កែវសុវណ្ណ​ បុគ្គលិក​ គណនេយ្យ​ កាស៊ីណូ​ Queen​co នៅថ្ងៃទី​ ០២​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ សមត្ថកិច្ច​ផែនព្រហ្មួទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ បានកោះហៅ​ លោក​ ថាន​ ដារិន​ និង​ លោក​ អ៊ុង​ កែវសុវណ្ណ​ មកសម្របសម្រួលគ្នា​ ដោយអោយលោក​ អ៊ុង​ កែវសុវណ្ណ​ សុំទោសលោក​ ថាន​ ដារិន​ អំពីកំហុសឆ្គងរបស់ខ្លួន​ និង​ បានអោយលោក​ ថាន​ ដារិន​ប្រធានគណនេយ្យ​កាស៊ីណូ​ ធ្វើការសុំទោស​លោកស្រី​ម្ដាយរបស់​ អ៊ុង​ កែវសុវណ្ណ​ ដែលលោក​ ថាន​ ដារិន​ បានជេរប្រមាថ​ ។​​ បន្ទាប់មកភាគីទាំងពីរបានធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចទុកជាភស្តុតាងហើយបានសន្យាឈប់ប្ដឹងផ្ដល់គ្នា​ចាប់ពីថ្ងៃនេះតទៅ​ ។​
ខ្ញុំសូ​មកោតសរសើរលោក​ ថាន​ ដារិន​ និង​ លោក​ កែវ​ អ៊ុង​ កែវសុវណ្ណ​ ដែលបានទទួលស្គាល់កំហុសរៀងៗខ្លួនហើយសន្យាឈប់បង្ករបញ្ហាទៀត​ ។​ ឆ្លៀតក្នុងឱកាសនេះ​ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណចំពោះ​ លោក​ឧត្ដមសេនីយ៍​ទោ​ ជួន​ ណារិន​ ស្នងការខេត្តព្រះសីហនុ​ និង​ សមត្ថកិច្ច​ផែនព្រហ្មួទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ដែលបានជួយដោះស្រាយសម្របសម្រួលដោះស្រាយបញ្ចប់បញ្ហាជូនប្រជាពលរដ្ឋ​ ៕









Previous Post Next Post