រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កម្លាំងនគរបាលខេត្តត្បូងឃ្មុំ ចំណាយពេល៧២ម៉ោង ទើបរកដំណោះស្រាយរឿងឈ្នះរង្វាន់រថយន្ត ពីក្រុមហ៊ុន Oishi

ត្បូងឃ្មុំៈ​ សំណុំឯកសារពាក់ព័ន្ធរឿងគម្របដបឈ្នះរង្វាន់រថយន្តពីក្រុមហ៊ុនតែប៊ៃតងអូអ៊ិឈិ (Oishi) បានបញ្ជូនទៅដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំហើយ ដើម្បីរកដំណោះស្រាយ និងការសម្របសម្រួលបន្ត មុននឹងបញ្ជូនទៅកាន់តុលាការខេត្តត្បូងឃ្មុំ កាលពី​វេលា​ម៉ោង​៨នាទី​ព្រឹក​ ថ្ងៃ​ទី​១៤​ ខែ​មិថុនា​​ ឆ្នាំ​២០១៨នេះ​ពួកគាត់។
បន្ទាប់ពីស្វែងរកដំណោះស្រាយលើបញ្ហាខាងលើនេះ នគរបាលខេត្តត្បូងឃ្មុំបានចំណាយពេល ៧២ ម៉ោង ហើយបានរកឃើញថា ភាគីទាំងពីរបានយល់ព្រមតាមការសម្របសម្រួលដោយប្រាក់ដែលទទួលបានមកពីឈ្នះរង្វាន់ពីតែអូរអ៊ិឈិនោះ ស្នើរសុំឲ្យចែកពាក់កណ្តាលម្នាក់ មានន័យថាស្មើនឹងហាសិបភាគរយក្នុងម្នាក់។ កិច្ចព្រមព្រៀងនេះធ្វើឡើងដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំពីភាគីណា​ម្នាក់​ឡើយ ឬពីរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ទេ។
ជាចុងក្រោយភាគីទាំងពីរ និងក្រុមគ្រួសារបានថ្លែងអំណរអរគុណចំពោះលោកអធិការនគរបាលស្រុកមេមត់ និងលោកស្នងការនគរបាលខេត្តត្បូងឃ្មុំ បានយកចិត្តទុកដាក់ក្នុងដោះស្រាយ និងសម្របសម្រួលជូនពួកគាត់ ដែលប្រជាពលរដ្ឋមិនយល់ដឹងអំពីច្បាប់បានជ្រៅជ្រះ ហើយក៏បានជូនពរលោកស្នងការ ក៏ដូចជាមន្ត្រីក្រោមឱវាទផងដែរ។
សូមបញ្ជាក់ជូនថា ចំពោះរឿងកម្របដបឈ្នះរង្វាន់រថយន្តពីក្រុមហ៊ុនតែបៃតងអូអ៊ិឈិ (Oishi) នេះ គឺនគរបាលមិនបានទាមទារផលប្រយោជន៏ពីអ្នកទាំងពីរនោះឡើយ​៕





Previous Post Next Post