រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ស្ត្រីឆបោកប្រាក់ អៀត សារឹម ត្រូវសាលាឧទ្ធរណ៍ តម្កល់ការសម្រេចរបស់តុលាការខេត្តកណ្ដាល ទុកជាបានការដដែល

ភ្នំពេញៈ ស្ត្រី​ឆបោក​ប្រាក់​ អៀត​ សារឹម​ នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨​នេះ ត្រូវ​បាន​សាលាឧទ្ធរណ៍​តម្កល់​សាលក្រម​សាលាដំបូង​ខេត្ត​កណ្ដាល​ ទុក​ជា​បាន​ការ​ដដែល​ ។
លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល និង ជាចៅក្រមជំនុំជម្រះ កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០១៧​ កន្លង​ទៅ​ បានប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីឈ្មោះ អៀត សារឹម ដាក់ពន្ធនាគារមួយឆ្នាំ សងសំណងចំនួន៦ពាន់ដុល្លារ សងសំណងជំងឺចិត្ត ចំនួន៤ពាន់ដុល្លារ ។
លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល យល់ឃើញថា ចរិតប្រព្រឹត្តបទល្មើសរបស់ជនជាប់ចោទមានលក្ខណៈធ្ងន់ធ្ងរ កលល្បិចជាច្រើន ក្នុងការបោកប្រាស់ជនរងគ្រោះ ។ ដូច្នេះ តុលាការចេញដីកាបង្គាប់ឲ្យ​ចាប់ខ្លួនជនជាប់ចោទ ក្នុងការប្រកាសសាលក្រមនេះ កំបាំងមុខជនជាប់ចោទ តែចាត់ទុកជាចំពោះមុខ បើកផ្លូវឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។​ ក្រោយ​មក​ជនជាប់ចោទ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ តាម​អំណាច​សាលក្រម​នេះ ។
គួររំលឹកថា កាលពីពេលកន្លងទៅ ដើមបណ្ដឹងបានប្រតិកម្មខ្លាំងៗ ចំពោះការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ដែលដោះលែងស្ត្រីឈ្មោះ អៀត សារឹម ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ទឹកប្រាក់១ម៉ឺនដុល្លារ ក្រោយជាប់ពន្ធនាគារជាងមួយខែប៉ុណ្ណោះ ។
ដើមបណ្ដឹងសង្ស័យថា ការសម្រេចនេះបង្កប់ភាពមិនប្រក្រតី ដោយដើមបណ្ដឹង ថានឹងដាក់បណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីស៊ើបអង្កេតសំណុំរឿងនេះ ។



Previous Post Next Post