រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សន្ដិសុខមុខគុជនៅហាងផឹកស៊ី ម្ហូបស្រស់លើភ្នំ ម្នាក់លួចម៉ូតូភ្ញៀវជិះគេចខ្លួនបាត់ដោយសុវត្ថិភា


ភ្នំពេញ៖ វេលា​ម៉ោង​១១ និង២០​នាទី​យប់ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៨ បុរស​ម្នាក់​ជា​សន្តិសុខ​យាម​ម៉ូតូ​ម្នា​ក់នៅ​ហាង​ផឹកស៊ី​យី​ហោ ម្ហូប​ស្រស់​លើ​ភ្នំ បាន​លួច​ម៉ូតូ​របស់​ភ្ញៀវ ខណៈ​ដែរ​ភ្ញៀវ​ចូល​ផឹកស៊ី​ហើយ​ភ្លេច​ដក​សោរ​ចេញពី​ម៉ូតូ សន្តិសុខ​ឃើញ​ឪ​កាស​ល្អ​ក៏​យក​លួច​យក​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​។ត្រូវបាន​គេ​ឆែក​មើលឃើញ​ពី​សកម្មភាព​លួច​ម៉ូតូ ក្នុង​កាមេរ៉ា​សុ​វត្តិភាព ដែល​បំពាក់​នៅក្នុង​មុខ​ហាង បន្ទាប់ពី​ភ្ញៀវ​បាន​ឆោឡោ​ពី​ការបាត់​ម៉ូតូ ។
ហេតុការណ៍​នេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅ​កន្លែង​ផ្ញើរ​ម៉ូតូ​មុខ​ហាង​ផឹក​ស៉ី​យី​ហ៊ោ​”​ហាង​ម្ហូប​ស្រស់​លើ​ភ្នំ​” ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​២០០៤ សង្កាត់​អូរ​បាយ​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​ជិត​ស្តុ​ប NOKIA)​។ ​ម្ចាស់​ម៉ូតូ​ដែល​សន្តិសុខ​លួច​យកទៅ​នោះ​ឈ្មោះ ងួន រដ្ឋា អាយុ​២១​ឆ្នាំ មុខរបរ​ធ្វើការ​ក្រុមហ៊ុន​ឯកជន ស្នាក់នៅ​ម្ដុំ​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​ប្រភពពី​ម្ចាស់​ហាង​បាន​រៀបរាប់​អោយដឹងថា​នៅ​មុនពេល​កើតហេតុ​បុរសរងគ្រោះ​បាន​ចូលមក​ជួបជុំ​មិត្ត​ភ័​ក្ត​ផឹកស៊ី​ក្នុង​ហាង​”​ហាង​ម្ហូប​ស្រស់​លើ​ភ្នំ​”​ដោយបាន​យក​ម៉ូតូ​របស់ខ្លួន ដែល​ទើបនឹង​ទិញ ម៉ាក Dream សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៍​ខ្មៅ មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1GW-2968 ទៅ​ផ្ញើរ​នៅ​កន្លែង​ផ្ញើរ​ម៉ូតូ​មុខ​ហាង​ខាងលើ​នោះ​បន្ទាប់មក​បុរសរងគ្រោះ​ក៏បាន​ចូលទៅ​អង្គុយ​ជួបជុំ​មិត្តភក្តិ​ក្នុង​ហាង រហូតដល់​ម៉ោង​ជិត​១២​យប់ ទើប​នាំគ្នា​គិតលុយ​ចេញមក​វិញ ហើយ​គាត់​ក៏បាន​ដើរមក​យក​ម៉ូតូ ដែល​ផ្ញើរ​នោះ ទើប​ដឹងថា​បាត់​ម៉ូតូ​បង្ករឱ្យមាន​ការភ្ញាក់ផ្អើល​តែម្តង ។​





Previous Post Next Post