រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ព្រះអើយ គួរអោយរន្ធត់ ជិះម៉ូតូទៅបុកគូថឡានដឹកកម្ទេចថ្មរងរបួសធ្ងន់



ភ្នំពេញ​៖ នៅម៉ោង៨ព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧​នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានបុរសម្នាក់ សង្ស័យស្រវឹងស្រា បានជិះម៉ូតូម៉ាកភូហ្សា មកបុកពីក្រោយរថយន្តកូរ៉េដឹកកម្ទេចថ្មពេញទំហឹង បណ្តាឲ្ហូរឈាមជោកខ្លួនរបួសធ្ងន់។


ហេតុការណ៍នេះកើតឡើងស្ថិតនៅចំណុចមុខផ្ទះលក់គ្រឿង សំណង់មួយកន្លែង តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះខាងលើ បានជិះម៉ូតូម៉ាក ភូហ្សា ពណ៌ស្លាបកំភេន ពាក់ស្លាកលេខ ភ្នំពេញ 1BW-7555 ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែបានជ្រុលចង្កូតទៅបុកផ្ទប់គូថរថយន្តកូរ៉េដឹកកម្ទេចថ្ម ពាក់ស្លាកលេខ ឃ5621 ភព2 ដែលកំពុងចតស្ងៀម ចូលទិញគ្រឿងសំណង់នៅចំណុចកើតហេតុខាងលើពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់បែកក្បាលហូរឈាមជោកខ្លួន ត្រូវបានគេបញ្ជូនតាមរថយន្តសាមុយទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្ស៊ី ដោយមានសំបកកំប៉ុងប៊ីយ៉ែចំនួន២កំប៉ុង នៅក្បែរម៉ូតូជនរងគ្រោះផងដែរ។


ជនរងគ្រោះដែលរងរបួសធ្ងន់ខាងលើនេះ មានឈ្មោះ ធឿន ភេទប្រុស អាយុប្រហែល២០ឆ្នាំជាង ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ចំណែកអ្នកបើករថយន្តមានឈ្មោះ ហេង ធី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
Previous Post Next Post