រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បន្ទាន់!!​ ជួយស៊ែរ!!! បាតុភូត​ចន្ទគ្រាស ​នឹង​កើត​មាន​នៅ​អំឡុង​ម៉ោង​ជាង ​១០ ​យប់​នេះ



[ព័ត៌មានដកស្រង់ទាំងស្រុង] ភ្នំពេញ ៖ ចន្ទគ្រា ឬ រាហ៊ូ​ចាប់​ចន្ទ​នឹង​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជាយើង នា​យប់​ថ្ងៃ ០៧ សីហានេះ​នៅ​អំឡុង ម៉ោង ១០ និង ៣០ នាទី។ នេះ​បើ​តាម​លោក​ អ៊ឹម បុរិន្ទ អ្នក​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​។
​លោក​បន្ត​ថា ​បាតុភូត​ចន្ទគ្រាស​នៅ​យប់​នេះ គឺ​ជា​រឿង​ធម្មតា តាម​ច្បាប់​ធម្មជាតិ​ ចំពោះ​ការ​ប្រមើល​​មើល​ទាក់ទង​និង​ប្រផ្នូល​របស់​បាតុភូតនេះ ក៏​មិនមានអ្វីជាអាក្រក់ ដូចសូរ្យគ្រាដែលកើតមាន នៅពេលថ្ងៃដែរ។
​សូមបញ្ជាក់ថា បាតុភូតចន្ទគ្រាសនៅយប់ថ្ងៃ ០៧ សីហាមិនមែន កើតមានចំពោះតែកម្ពុជា ប៉ុណ្ណោះទេ ដោយនៅ ប្រទេស ផ្សេងៗ ក៏អាចកើតមាន និង មើលឃើញ ភាគច្រើននៅពេលយប់ដែរ​ ហើយបើតាមឯកសារ បរទេស បានឱ្យដឹងផងដែរថា បាតុភូតចន្ទគ្រាស នឹងកើតមាននៅយប់ថ្ងៃ ០៧ សីហា និង យប់ថ្ងៃ ០៨ សីហា។
​ឯកសារវិទ្យាសាស្ត្របានឱ្យដឹងទៀតថា បាតុភូតចន្ទគ្រាស កើតមាន ដោយសារតែពន្លឺព្រះចន្ទ, ព្រះអាទិត្យ និង ផែនដី ដើរដល់គន្លងមួយ ដែលធ្វើឱ្យពន្លឺទាំងបីត្រួតស៊ីគ្នា ដែលជាហេតុធ្វើឱ្យអ្នករស់នៅ លើផែនដី មើលឃើញព្រះចន្ទបាត់ពន្លឺមួយរយៈ​ពេលតាម​ជាក់ស្ដែង៕ Credit: BTV CAMBODIA





Previous Post Next Post