រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សោកនាដកម្មមួយកើតឡើងយ៉ាងអាណោចអាធ័ម [មានវីដេអូ]


ករណីរថយន្តមួយគ្រឿងដែលបើកបរដោយស្រី្តចំណាស់ជនជាតិកូរ៉េម្នាក់ក្នុងវ័យប្រហែល ៦០ ឆ្នាំ បានបើកធ្លាក់នៅដរចម្លងស្វាយជ្រំ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៨ និង ៣០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។ បន្ទាប់ពីមានការកើតហេតុ បានធ្វើអោយភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងមានកំលាំងទ័ពជើងទឹកបានមកធ្វើការជួយសង្រ្គោះ តែជាអកុសលមិនអាចជួយបានទេ ដោយសារឡានដែលធ្លាក់ទៅផ្ងារប៉ះជើងឡើងលើ ធ្វើអោយពិបាកក្នុងការជួយសង្គ្រោះ។ តាមការអះអាងពីសាក្សនៅកន្លែងកើតហេតុ បានឲ្យដឹងថា មនុស្សនៅក្នុងរថយន្តហ៊ីយ៉ាន់ដាយនោះមានតែម្នាក់ទេ គឺអ្នកបើកតែម្តងជាស្រ្តីជនជាតិកូរ៉េឈ្មោះថា គីម មៀងស៊ុក មានតួនាទីជាប្រធានមណ្ឌលសាសនាគ្រឹស នៅព្រែកតាកូវ។ លំអិតសូមទស្សនាវីដេអូខាងក្រោម។
















Previous Post Next Post