រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

តោះ!!! មកមើលវិធីងាយៗដែលអាចកំចាត់មុនចេញពីផ្ទៃមុខរបស់អ្នកបាន


មនុស្សភាគច្រើនយល់ឃើងថាវាជារឿងឈឺចាប់នៅពេលខ្លួនឯងកើតមុន មិនថាមុននោះកើតនៅកន្លែងណាទេ។ មុនដែលកើតមិនមែនមកពីស្បែកមុខរបស់អ្នកកខ្វក់ ឬមិនស្អាតនោះទេ តាមពិតទៅដោយសារតែការសំអាតលើសការកំណត់ដែលអាចបំផ្លាញស្បែករបស់អ្នកទៅវិញទេ។ អ្នកអាចមានស្បែកភ្លឺថ្លា មានសុខភាព និងមានស្បែកគ្មានមុនដោយមិនបាច់ចំណាយពេលច្រើនបាន។
វិធីសាស្ត្រមួយដែលអ្នកអាចធ្វើបាននោះគឺ៖ ការផ្លាស់ប្តូររបៀបរស់នៅរបស់អ្នក។ ខាងក្រោមនេះគឺជាវិធីមួយចំនួនដែលសាមញ្ញតែមានប្រសិទ្ធភាព។

1) ធ្វើលំហាត់ប្រាណជាប្រចាំ។ ការធ្វើលំហាត់ប្រាណពិតជាសំខាន់ក្នុងការជួយកាត់បន្ថយការកើតមុនរបស់អ្នក។ វាជួយបន្តយន្ថយស្ត្រេស និងបន្ថយជាតិខ្លាញ់ ហើយថែមទំាងធ្វើអោយអ្នកបែកញើសដែលជាហេតុធ្វើអោយសំអាតកោសិកាដែលងាប់។

2) កុំប៉ះមុខរបស់អ្នកអោយសោះ។ វាពិតជាពិបាកដែលយើងតែងតែមានទំលាប់ប៉ះមុខរបស់ហើងជាប្រចាំទៅហើយ។ ត្រូវប្រយ័ត្នអំពីការស្ទាបអង្អែលមុខ ដែលជាហេតុធ្វើអោយកើតមុខចេញមក។ កុំញ៉ិញមុនដោយដៃព្រោះវាកាន់តែបន្ថែមបាក់តេរីដែលធ្វើអោយមុនរបស់អ្នកកាន់តែមានសភាពយ៉ាប់យឺនទៅវិញទេ។

3) ងូតទឹកជំរះខ្លួនចេញ។ ការងូតទឹកជាប្រចំាជួយរក្សាកំរិតជាតិខ្លាញ់លើផ្ទៃមុខអោយទាប សំលាប់បាក់តេរី និងជួយសំអាតចោលកោសិកាដែលងាប់។ សំអាតខ្លួនដោយប្រើសាប៊ូដែលជួយអោយស្បែកស្រទន់ និងប្រើសាប៊ូកក់សក់ដែលអាចកាត់បន្ថយប្រេងលើសក់។

4) ញ៉ាំអាហារដែលផ្តល់សុខភាព។ អាហារដែលមានផ្ទុកដោយប្រេងច្រើនពេកនឹងបង្កអោយមានចំនួនមុនកើតឡើងកាន់តែច្រើនលើរាង្គកាយរបស់អ្នក។ ត្រូវញ៉ាំអាហារដែលផ្តល់នូវសារធាតុចិញ្ចិមសមស្របដូចជា គ្រាប់ធុញ្ញជាតិ ផ្លែឈើ បន្លែ និងប្រូតេអ៊ីន ដែលវាជួយអោយស្បែករបស់អ្នកលូតលាស់បានឆាប់រហ័ស និងជួយកំរិតជាតិប្រេងបាន។

5) ត្រូវគេងអោយបានយ៉ាងតិច ៨ ម៉ោង។ ការគេងនឹងជួយសំរាកដល់រាង្គកាយរបស់អ្នកបាន។ ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ទេ ស្បែករបស់អ្នកមិនមានពេលផលិតកោសិកាថ្មីបានឡើយ។ បង្កើតទំលាប់គេងរបស់អ្នកតាមរយៈការចូលគេងអោយបានទៀងពេលនិងមានចំនួនយ៉ាងតិច ៨ ម៉ោង។

6) ញ៉ាំទឹកអោយបានច្រើន។ ទឹកអាចជួយបន្សាបជាតិពុលនិងសំអាតដល់រាង្គកាយរបស់អ្នកបាន។ ដូច្នេះត្រូវផឹកទឹកអោយបានច្រើនជាប្រចាំក្នុងមួយថ្ងៃៗ។

7) ធ្វើអោយរាង្គកាយនិងចិត្តរបស់អ្នកបានសំរាក។ កំរិតនៃការកើតស្ត្រេសខ្លាំងខ្លាពេកធ្វើអោយអ្នកឡើងខ្លាញ់ធាត់ ដូច្នេះត្រូវផ្តល់ពេលវេលាអោយចិត្តនិងស្បែករបស់អ្នកបានសំរាកផង។

8) សំអាតសំលៀកបំពាក់របស់អ្នក។ សំលៀកបំពាក់ដែលពាក់ជាប់នឹងខ្លួនហើយ គួរតែបោកសំអាតយ៉ាងតិចម្តងក្នុងមួយសប្តាហ៏ដើម្បីលាងជំរះចោលជាតិខ្លាញ់ និងបាក់តេរីដែលប្រមូលផ្តុំគ្នាអស់រយៈពេលជាយូរ។

9) ប្រើផលិតផលដែលគ្មានជាតិប្រេង។ នៅពេលអ្នកតុបតែងខ្លួនអ្នកប្រាកដជាផាត់មុខដោយម្ស៉ៅផាត់ហើយរក្សាវាអោយបិទបាំងមុន ដែលនេះជាហេតុបណ្តាលអោងកើតមុនថែមទៀត។ គួររកថ្នាំកំចាត់មុនណាដែលគ្មានជាតិប្រេង ដើម្បីចៀសវាងធ្វើអោយមុនរបស់អ្នកកាន់តែធ្ងន់ធ្ងរ។

10) លាបក្រែបការពារកំដៅ។ កាំរស្មីអ៊ុលត្រានៃពន្លឺព្រះអាទិត្យជាហេតុធ្វើអោយស្បែករបស់អ្នកត្រូវរងការបំផ្លាញ។ វាថែមទាំងអាចបង្កអោយកើតមានមហារីកស្បែកទៀតផង ដូច្នេះត្រូវប្រើក្រែមការពារកំដៅថ្ងៃ ដើម្បីការពារស្បែករបស់អ្នក។

ប្រែសម្រួលដោយ៖ អាយ វីន
ប្រភព៖ wikihow.com
បំរាម៖ ហាមដាច់ខាត ការចំលងយកអត្ថបទនេះសំរាប់ដាក់វេបសាយផ្ទាល់ខ្លួនដោយមិនមានការអនុញ្ញាត។ បើលោកអ្នកត្រូវការអត្ថបទបកប្រែ អាចទំនាក់ទំនងបានតាមរយៈ 088 77 44 714 ឬតាមរយៈអ៊ីម៉ែល iwinsen168@gmail.com។
Previous Post Next Post