រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ប្រពន្ធយំបោកខ្លួនពេលមកដល់ឃើញប្តីដេកស្លាប់ក្នុងថ្លុកឈាមដោយសារ……


គ្រោះថ្នាក់ចរាចរទៀតហើយ!!! បុរសម្នាក់បើកម៉ូតូត្រូវរថយន្តកុងតឺន័របុកបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុភ្លាមៗរីឯម៉ូតូរបស់ជនរងគ្រោះត្រូវបាន រថយន្តបុកអូសចំងាយជាង១០០ម៉ែត បន្ទាប់ពីមានហេតុការកើតឡើងរថយន្តបង្កបានបើករត់គេចខ្ល្លួនបាត់ បណ្តាលអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៩យប់នៅថ្ងៃទី២១ កក្តដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ទុលមុខខ្លោងទ្វាវត្តពោធិ៍វ័ន្ត ស្ថិតនៅភូមិត្រពាំងធ្ងង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការគ្រោះថ្នាក់ចរាចរនេះមានឈ្មោះ នី ម៉េង ភេទប្រុសអាយុ៣៥ឆ្នាំ និងមានមុខរបរបើករថយន្ត មានភូមិកំណើតនៅភូមិ សង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទ ខេត្តព្រៃវែង ។ ជនរងគ្រោះជិះម៉ូតូម៉ាក Vave ពណ៌ស្លែ ពាក់ស្លាកលេខ កំពង់ចាម 1H-6600 បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យម។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើបើកម៉ូតូម៉ាក Vave ពណស្លែ បើកក្នុងទិសដៅពីជើងទៅត្បូង កីស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងមិនស្គាល់ម៉ាកបើកក្នុងទិសដៅស្របគ្នាហើយ បានបើកបុកពីក្រោយពេញទំហឹងបណ្តាលអោយ ជនរងគ្រោះដួលធ្លាក់ពីលើម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយរថយន្តបង្កខាងលើបានបើករត់គេចខ្លួនបាត់ស្រមោល។
តាមប្រភពពីអ្នកភូមិរបស់ជនរងគ្រោះខាងលើបានអោយដឹងថា ជនរងគ្រោះខាងលើបានស្នាក់នៅកន្លែងធ្វើការនៅម្តុំក្រុមហ៊ុនឧកញ្ញាលីយ៉ុងផាត់ ដោយប្រពន្ធរបស់ខ្លួន ធ្វើការរោងចក្រ នៅភូមិព្រៃទាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ហើយពួកគាត់នៅឆ្ងាយពីគ្នាហើយជនរងគ្រោះខាងលើបានមកជួបប្រពន្ធខ្លួន តែមិនទាន់មកដល់ផង ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍នឹងបណ្តោយស្លាប់តែម្តង ។
ក្រោយពេលកើតហេតុសាកសពខាងលើត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណីនៅស្រុកកំណើត ចំណែកម៉ូតូរងគ្រោះខាងលើត្រូវបានជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យយកទៅរក្សាទុកនឹងរងចាំប្រគល់អោយក្រុមគ្រួសារនៃសព ៕








Previous Post Next Post