រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ហ៊ុយៗ តោះស្តាប់សាន្តប៊ុនធឿននិពន្ធទំនុកច្រៀងថ្មី……


បន្ទាប់ពីមួយរយៈពេលថ្មីៗនេះលោក សាន្ត ប៊ុនធឿន ដែលតែងតែប្រកាសខ្លួនថាជា ចាងហ្វាងការសែតស្នេហាជាតិ និងត្រូវបានស្គាល់ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកស្ទើរតែគ្រប់គ្នាថាជាបុរសជួបផឹក ឬលោក ABC បានចេញនូវទំនុកច្រៀងថ្មីមួយដែលលោកបានអោយចំណងជើងថា ស្រលាញ់បងជួបផឹក។ លោក សាន្ត ប៊ុនធឿន បានបង្ហោះវីដេអូចំរៀងរបស់លោកដែលមានចំណងជើងដូចបានរៀបរាប់ខាងលើនៅលើផេក​ផ្ទាល់ខ្លួនរបស់លោកនៅវេលាម៉ោង ៨ និង ២៩ នាទី ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៧។ លោក សាន្ត ប៊ុនធឿន ដែលមាននាមថាជាបុរសជួបផឹក ឬលោក ABC បានសរសេរនៅលើគណនីរបស់ខ្លួនថា 19/07/2017/មកដល់ថ្មីទៀតហើយ!ថ្មី!ថ្មី!ថ្មី! តោះបងប្អូនស្តាប់បទ ស្រឡាញ់បងជួបផឹក ដែលជាស្នាដៃច្នៃប្រឌិត និពន្ធទំនុកច្រៀងដោយលោកសាន្ត ប៊ុនធឿន ចម្រៀងមួយបទនេះផង សូមផ្ញើរជូនបងប្អូនកល្យាណមិត្ត ក្នុង និងក្រៅប្រទេសស្តាប់កម្សាន្តក្រោយសម្រាកពីការងារ នឹងទុកគ្រាន់ស្តាប់ដើម្បីបំបាត់ក្តីនឿយហត់។ បើនិយាយអោយចំមែនទែនទៅ បទចម្រៀងមួយបទដែលមានចំណងជើងថា ស្រលាញ់បងជួបផឹក​ នេះប្រហែលជាលោកនិពន្ធវាឡើងដើម្បីអោយស្របទៅនឹងរហ័សនាមដែលក្រុមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានដាក់អោយលោក ដោយហេតុថាមួយរយៈពេលថ្មីៗកន្លងទៅ លោក សាន្ត ប៊ុនធឿន ឬ បុរសជួបផឹករូបនេះតែងតែបង្ហាញវីដេអូឡាយ ដែលសុទ្ធសឹងតែបង្ហាញពីការផឹកស៊ី។
Previous Post Next Post