រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ក្តៅៗ ប្តីប្រពន្ឋ កុនលុយចាយ ចេញឌុបគ្នាមកឆក់កាបូបស្ត្រីម្នាក់បានសម្រេច ត្រូវបានជាប់ខ្នោះ


ជនសង្ស័យប្រុសស្រី២នាក់ ជាប្តីប្រពន្ឋ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចតុមុខ ចាប់វាយខ្នោះទាំង២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូប ពីស្ត្រីរងគ្រោះម្នាក់បានសម្រេច តែព្យាយាមគេចមិនផុត ។ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទល់មុខសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះជាម្ចាស់កាបូបមានឈ្មោះម៉ឺ ម៉ារីយ៉ា អាយុប្រហែល៥០ឆ្នាំ ស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
រីឯជនសង្ស័យទាំង២នាក់ប្តីប្រពន្ធដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ នី ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មកររោចក្រ ស្នាក់នៅម្តុំចំការដូង ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិអង្គឬស្សី ស្រុកស្វាយជ្រំខេត្តស្វាយរៀង ។





Previous Post Next Post