រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ញាក់សាច់!! ពីហេតុការណ៏បាញ់៣គ្រាប់សម្លាប់បុរសម្នាក់ នៅក្នុងរថយន្ត! ខណ្ឌពោធិ៍សែនជ័យ


(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧មានករណីបាញ់សម្លាប់ទៀតហើយ ហេតុការណ៏នេះបានកើតឡើងនៅចំណុច សង្កាត់កកាប តាមផ្លូវចូលច្រកវត្តអង្គតាមិញ ខណ្ឌពោធិ៍សែនជ័យ ដោយ​ជនរង់គ្រោះបើករថយន្ត មកដល់កន្លែងកើតហេតុ ខាងលើ ក៏ត្រូវខ្មាន់កាំភ្លើង បាញ់៣គ្រាប់ស្លាប់ នៅក្នុងរថយន្ត។

ជនរងគ្រោះមានឈ្មោះសឿង ផានិត អាយុ២៨ឆ្នាំ រស់នៅសង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ ជនរងគ្រោះជាមន្រី្តនៅក្រសួងធនធានទឹក។ ជនរងគ្រោះត្រូវខ្មាន់កាំភ្លើងបាញ់ចំនួន៣គ្រាប់ ពេលកំពុង បើករថយន្តម៉ាក Camry សេរីខ្ពស់មួយគ្រឿង  បណ្តាលឲ្យស្លាប់នៅលើរថយន្តតែម្តង។ នៅពេលនេះគឺមិនទាន់ដឹងពីមូលហេតុនៅឡើយទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមវែកមុខរកជនល្មើស មក ផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ថា ជនរងគ្រោះមានតួនាទីជាអនុប្រធានការិយាល័យនីតិកម្ម អាជ្ញាធរបឹងទន្លេសាប នៃក្រសួងធនធានទឹកពិតប្រាកដមែន។ បន្ទាប់ពីកើតហេតុ អធិ​ការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានដឹកនាំកម្លាំងនគរបាល សហការជាមួយកម្លាំងអាវុធហត្ថចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីសួរនាំ និងធ្វើការស្រាវជ្រាវ តាមចាប់ជនដៃដល់បន្តទៀត។




រូបថតប្រភពពី Freshnewsasia

Previous Post Next Post