រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

នាយហុងដា ដែលជាតារាកំប្លែងជើងចាស់ បានអំពាវនាវដល់សមត្ថកិច្ច អោយតាមប្រម៉ាញ់កូនរបស់ខ្លួន សង្សយ័ជា....




លោកហុងដា បានរៀបចំបុណ្យសពអោយប្រពន្ធក្រោយរាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងវត្ត ទួលសង្កែ ខណ្ឌឬស្សីកែវ លោកហុងដា បានអំពាវនាវដល់សមត្ថកិច្ច អោយតាមប្រម៉ាញ់កូនរបស់ខ្លួន ដែលសង្សយ័ថា ជាឃាតករសំលាប់ប្រពន្ធបរស់គាត់។ លោកហុងដា បាននិយាយរៀបរាប់ថាលោកមិន អត់អោនអោយនរណាម្នាក់ដែលបានសម្លាប់ប្រពន្ធរបស់គាត់នោះទេ ទោះបីអ្នកនោះជាកូនរបស់គា​ត់​​ក៏ដោយ ក៏គាត់មិនអត់អោនអោយដែរ ត្រូវផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

បើយោងតាមរូបភាពក្នុងកាមារាសុវត្ថិភាព សមត្ថកិច្ចដាក់ការសង្សយ័លើកូនលោកហុងដា ដែលជាឃាតករសម្លាប់ប្រពន្ធលោក ដោយប្រើប្រាស់ខ្សែឆ្នាំងអ៊ុតខោអាវ យកទៅរឹតករដើម្បីសម្លាប់។ ជន​សង្សយ័​នេះមានឈ្មោះថា អឿន សុខខេង អាយុជិត២០ឆ្នាំ ក្រោយកើតហេតុ នៅលើខ្លួនស្រ្តីរងគ្រោះបានបាត់គ្រឿងអលង្ការអស់រលីង។

ស្ត្រីរងគ្រោះដែលជាប្រពន្ធទីពីររបស់នាយហុង ដា នោះមានឈ្មោះថា សុឹម ចន្ទី​ ហៅស្រីមុំ អាយុ១៩ឆ្នាំ បានមកស្នាក់នៅក្នុងខុនដូរជាន់ទីប្រាំនេះ ជាងកន្លះឆ្នាំទៅហើយ។ បញ្ជាក់ កន្លែងកើតហេតុនៅក្នុង ភូមិ តាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ នៅក្រោយផ្សារសារឿន យ៉ានី។












Previous Post Next Post