រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ថ្មីៗ!! នាង ឃ្មឹប បានចេញវីដេអូសុំទោសនាយ ហុងដា ពីរឿងថាលោកជាប្តីញៀនស្រី និងល្បែង [មានវីដេអូ]


ថ្មីៗក្តៅៗ ពីរឿងនាយ ហុងដា និងនាងឃ្មឹប (អតិតប្រពន្ធទី១របស់នាយហុងដា) កំពុងតែទទួលការចាប់អារម្មណ៍ពីសំណាក់មហាជនខ្លាំងបំផុត បន្ទាប់ពីនាងឃ្មឹប បាននិយាយនៅក្នុងកិច្ចសំភាសន៍ជាមួយបណ្ថាញព័ត៌មាន TVFB ថា "ការបែកបាក់គ្នារវាងនាង នឹងនាយ​ហុងដា គឺមកពីនាយហុងដា ជាមនុស្សញៀនស្រី និងល្បែង។



កន្លងបានមួយថ្ងៃនាយហុង ដា បានចេញជាវីដេអូឃ្លីបឆ្លើយតបទៅកាន់នាងឃ្មិបវិញថា "មុននឹងអូននិយាយអ្វី អូនត្រូវគិត ធ្វើជាមនុស្សអាចកុហកអ្នកដ៏ទៃបាន តែមិនអាចកុហកខ្លួនឯងបានទេ ចឹងចុងក្រោយបងសំុណា ទុកផ្លូវសម្រាប់ខ្លួនឯងទៅ កំុព្យាយាមបំផ្លាញអ្នកដ៏ទៃព្រោះក្តីសុខខ្លួនឯងអី។ ហើយលោកក៏បានចេញវីដេអូទី២ សុំឲ្យនាងឃ្មឹប ចេញវីដេអូសុំទោសលោកជាបន្ទាន់ក្នុងរយៈពេលយ៉ាងយូរ ២៤ ម៉ោងក្នុងថ្ងៃនេះ ១៦ ខែឧសភា ឆ្នាំ ២០១៧។"






ជាការឆ្លើយតបទៅនាយ ហុងដា នៅរសៀលនេះនាងឃ្មឹប បានចេញឃ្លិបវីដេអូសុំទោសនាយ ហុងដា មែនដោយនិយាយថា "នាងសុំទោស ថ្ងៃដែលនាងនិយាយថានាយ ហុងដា ជាមនុស្សញៀនស្រី និងល្បែង គឺមិនពិតទេ ថ្ងៃនោះមកពីនាងគិតដល់កូនរបស់នាងពែក។ នាងសុំទោស និងសុំឈប់និយាយរឿងរ៉ាវចាស់ៗទាក់ទងពីជីវិតរបស់នាង និងនាយ ហុងដា ទៀតហើយ"។











Previous Post Next Post