រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ពលករខ្មែរ ទៅធ្វើការនៅថៃ បានធ្វើដំណើរត្រឡប់មកស្រុកកំណើត

ពលករខ្មែរទៅធ្វើការនៅថៃ បានត្រឡប់មកស្រុកកំណើតវិញហើយ
គេបានឃើញពលករជាច្រើន​នាក់ បានធ្វើដំណើរចាកចេញពីប្រទេសថៃ មកស្រុកកំណើត ដើម្បីមកប្រារពធ្វើពិធីចូលឆ្នាំតាមទំនាមទំលាប់។ បើតាមរូបភាពខាងក្រោមនេះ សរអោយឃើញថា ប្រជាជនខ្មែរយើងបានទៅធ្វើការងារនៅប្រទេសថៃច្រើនណាស់។

យោងតាមសំដីប្រជាពលរដ្ធ មួយចំនួន បានអោយដឹងថា ពលករខ្លះទៅធ្វើការដោយមិនមានលិខិតពញ្ជាក់ត្រឹមត្រូវពីអាជ្ញាធម៍ខ្មែរឡើយ​។ ប្រជាពលករខ្លះទៅតាមមេខ្យល់ ខ្លះទៅតាមបងប្អូន ដែលជាអ្នកធ្លាប់ធ្វើការនៅទីនោះជាច្រើនឆ្នាំ ដោយឡែក ប្រជាពលករមួយចំនួន ក៏មានលិខិតសំគាល់ខ្លួន ដែលចេញដោយអាជ្ញាធម៍ខ្មែរត្រឹមត្រូវ ។
 
បើតាមការសាកសួរ ពលករ ដែលធ្លាប់ទៅធ្វើការនៅប្រទេសថៃ បានអោយដឹងថា ការធ្វើការនៅទីនោះមានការលំបាកវេទនា គឺដោយសារតែ មិនមានលិខិតត្រឹមត្រូវ ពេលឃើញអាជ្ញាធម៍ថៃ ម្តងៗច្រើនតែនាំគ្នារត់ចោលការងារបណ្តោះអាសន្តសិន ពេលពួកគេទៅបាត់ ទើបនាំគ្នាមកធ្វើការធម្មតាវិញ។
 

ប្រជាពលករមួយចំនួន ដែលគេមានលិខិតឆ្លងដែនត្រឹមត្រូវ គេមិនពិបាក ហើយមិនភិតភយ័ នឹងតម្រួតថៃឡើយ ពួកគេគ្រាន់តែសុំមើល លិខិតឆ្លងដែន របស់ពួកយើង រួចហើយវានឹងអោយមកយើងវិញ។ ការធ្វើការងារនៅប្រទេសថៃ វាគ្រាន់តែមានប្រាក់ខែច្រើនជាងប្រទេសយើងបន្តិចបន្ទួច។ ហើយការរស់នៅដូចជាទឹកភ្លើង នឹងការស្នាក់អាស្រយ័ គឺមិនអស់លុយកាក់អីទេ តែការហូបចុកចំណាយខ្លួនអែង។
Previous Post Next Post