រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

គ្មាននរណាហាមមិនអោយផឹក តែបើផឹកហាមបើកបរ

បុរស់ៗ ស្ទើតែគ្រប់រូបដែលចេះផឹកសុី តែបុរស់មួយចំនួនគេផឹកសុីស្រវឹងហើយគេរកកន្លែងដេក បុរស់ មួយចំនួនទៀត ពេលផឹកស្រវឹងហើយចង់តែដើរ ចង់តែបង្កររឿងជាមួយអ្នកស្លូតត្រង់។ ខ្ញុំសុំនិយាយដោយត្រង់ចុះ ខ្ញុំក៏ចេះផឹកសុីដែរ ពេលផឹកសុីមានការសប្បាយ តែដល់ពេលស្រវឹង ទើបដឹងថាពិបាក ពេលស្វាងស្រាចង់ផឹកទៀត ។

ខ្ញុំចង់ប្រាប់ទៅអ្នកទាំងអស់គ្នាថា ថ្ងៃចូលឆ្នាំខិតជិតមកដល់ហើយ សូមកាត់បន្ថយការហូបចុក កុំអោយលើសប្រម៉ាន ពីការផឹកស្រវឹង ។ សូមគិតអោយវែងឆ្ងាយ សំឡឹងមើលអ្នកជំនាន់ក្រោយ ថាតើពួកគេមានអ្វីពឹងពាក់បើអត់ពីយើងទៅ។ មួយវិញទៀតពេលស្រវឹងហើយបើកបរ នៅពេលជួបឧប្បសគ្គ តើនរណាជាអ្នករងគ្រោះជាមួយយើង មិនមែនជាគ្រសារយើងទេឬ ។


អ្វីដែលគួរគិត​​  គួរតែពិចារណាឡើងវិញ ថាតើគួរតែបើកបរ យ៉ាងមេចទើបមានសុវត្ថិភាព ដល់យើងនឹងគ្រួសាររបស់យើង។ បន្ទាប់ពីការប្រុងប្រយត្ន័ហើយ សូមពាក់បួកសុវត្ថិភាព ទាំងតូចទាំងធំផង ដើម្បីការពា ដែលមានគ្រោះដោយយះថាហេតុ អាចឆ្លងផុតពីការ បាត់បង់អាយុជីវិត។ ត្រូវបើកបរគោរពច្បាប់ចរាចណ៍ ក៏ដូចជាគោរពអាយុជីវិតខ្លួនឯងចឹងដែរ ពេលបើកបរ កុំលឿនពេក ហើយ ក៏កុំយឿតពេក មើលមុខមើលក្រោយ មើលអ្នកជិតខាង ដែលគេជិះក្បែរយើង អោយបានញឹកញាប់
ធ្វើបានតែប៉ុន្នឹងច្បាស់ជាបានសុខដល់ផ្ទះរៀងៗខ្លួន។






Previous Post Next Post