រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អ្វីដែលអ្នកគួរតែធ្វើនៅថ្ងៃចូលឆ្នាំ២០១៧ខាងមុខ

អ្វីដែលត្រូវធ្វើនៅថ្ងៃចូលឆ្នាំ 

ចំពោះកម្មកររោងចក្រ  ឬអ្នកដែលធ្វើការនៅឆ្ងាយៗពីស្រុកភូមិ  ត្រូវត្រៀមលក្ខណះ ក្នុងការបើកបរដោយប្រុងប្រយត្ន ធ្វើម៉េចអោយបានដល់ផ្ទះគ្រប់ៗគ្នា ចាំគិតទៀត។ ពេលទៅដល់ផ្ទះត្រូវជុំរាបសួរ អ្នកមានគុណ របស់យើង កំខានអោយសោះ នេះជាទង្វើល្អសំរាប់កូនៗ គ្រប់ៗគ្នា។  ត្រូវរកថ្ងៃល្អណាមួយ ក្នុងចន្លោះថ្ងៃចូលឆ្នាំ ជួបជុំបងប្អូនដើម្បីស្រោចទឹកឪពុកម្តាយ ដែលជាអ្នកមានគុណ នឹងសុំខម៉ាទោសពីគាត់ ។

ទោះបីយើងមិនបាន ស្រោចទឹកគាត់រាងរាល់ថ្ងៃក៏ដោយ អោយតែថ្ងៃចូលឆ្នាំ យើងនាំគ្នាស្រោចគាត់ ទៅ ក៏ជាការត្រេកអរ របស់គាត់ដែរ។ បន្ទាប់ពីការស្រោចទឹក រាយលុយគ្នាបន្តិចម្នាក់ ជូនគាត់ជាការស្រេច  ពេលព្រឹកឡើង ត្រូវទិញរបស់ដែលគាត់ចង់ហូប ជូនគាត់  នេះហើយដែលជាបុណ្យកុសល ដែលបានដោយមិនដឹងខ្លួន ។

បន្ទាប់ពីជូនម្ហូបម្ហា បាយសម្លរ ដល់គាត់ហើយ បន្ទាប់ពីនោះត្រូវរៀបចំចង្ហាន់ព្រះសង្ឃ ទៅវត្ត ដើម្បីរាប់បាតព្រះសង្ឃ នឹងស្តាប់ព្រះសង្ឃ សូត្រព្រះធម៍ ។ បន្ទាប់ពីនោះ ត្រូវជូនលុយកាក់ដល់ចាស់ៗ ដែលជាដូនជី នឹងជូនចាស់ៗមួយចំនួនទៀតដែលគួរនឹងជូន។ ហើយយើងក៏មិនត្រូវនឹងបំភ្លេចអ្វីដែលជាប្រពៃណីពីដូនតានោះគឺ ការលេងល្បែងប្រជាប្រិយ នៅក្នុងវត្តអារាម​ ដូចជាការលេងបោះឈូង ទាត់សី ទាញឯកជាដើម ដើម្បីរំលឹកឡើងវិញនូវអ្វីដែលជា ល្បែងកំសាន្តរបស់ខ្មែរ។ 















Previous Post Next Post