រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ស្ពានអ្នកលឿង ពិត្យជាសំខាន់សំរាប់ប្រជាពលរដ្ធឆ្លងកាត់

ស្ពានអ្នកលឿង    ​កាលពីមិនទាន់មានស្ពាន យើងឃើញឃើថា ប្រជាពលរដ្ធជាច្រើនមានការលំបាក នៅពេលឆ្លងកាត់ ពេលឆ្លងកាត់ត្រូវបង់ថ្លៃសេវ៉ា ម៉ូតូ មានតម្លៃផ្សេង រថយន្តមានតម្លៃផ្សេង  ហើយការឆ្លងកាត់ គឺមានការ​យឿតយ៉ាវ ដោយរងចាំអ្នកធ្វើដំណើរ មកច្រើនពេញសាឡាង ទើបសាឡាងចេញដំណើរ។ ហើ​យនៅពេលមានបុណ្យទានម្តងៗតែងតែ មានការស្ទះសាឡាង ធ្វើអោយការឆ្លងកាត់​ របស់ប្រជាពលរដ្ធ មានការលំបាកវេទនា ដោយការស្ទះកកកុញ ពេញដងផ្លូវ។

មានប្រជាពលរដ្ធមួយចំនួន ដែលមិនពេញចិត្ត ក្នុងការធ្វើដំណើរតាមដងផ្លូវ សំដៅទៅសាឡាង ដើម្បីឆ្លងកាត់ ទៅគេហដ្ធាននានា។ នៅពេលនោះបើគិតទៅមានការលំបាកណាស់ នៅពេលឆ្លងកាត់ម្តងៗ តែទោះបីមានការលំបាកយ៉ាងណាក៏ទ្រាំ ព្រោះគ្មានផ្លូវណាដែលអាចទៅបាននោះទេ។ បើយើងគិតមើលទៅពីពេលនោះ នឹងពេលនេះមានការខុសគ្នាដាច់ស្រឡះ។

ពេលបច្ចុប្បន្ន នៅពេលនេះការឆ្លងកាត់របស់ប្រជាពលរដ្ធ ពិត្យជាមានភាពងាយស្រួលក្នុងការធ្វើដំណើរ ព្រោះមានស្ពានឆ្លងកាត់ទន្លេដ៏ធំល្វឹងល្វើយ ដែលជាទីត្រេកអររបស់ ប្រជាពលរដ្ធខ្មែរ ក្នុងការធ្វើដំណើរ ដោយមិនមានការកកស្ទះដូចមុនឡើយ។ អ្វីដែលគួរអោយចាប់អារម្មណ៏ គឺមានស្ពានដ៏រឹងមាំ ហើយធំល្វឹងល្វើយ អាចធ្វើដំណើរបានដោយងាយស្រួល។

ស្ពានអ្នកលឿង






Previous Post Next Post