រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អ្វីដែលអ្នកត្រូវការជាងគេក្នុងឆាកជីវិតរបស់អ្នក ដើម្បីជីវិត

តើអ្នកដឹងទេថា ជិវិតរបស់អ្នក អ្នកត្រូវការអ្វីជាងគេ?
អ្នកខ្លះឆ្លើយថា ត្រូវការគ្រួសាររស់នៅបានសុខសប្បាយ។ អ្នកខ្លះឆ្លើយថា ត្រូវការ យកប្រពន្ធបង្កើតជាគ្រួសារមួយ។ ខ្លះទៀតថា ត្រូវការមាសប្រាក់ច្រើន។​ វាជាការពិត្យណាស់ ចំលើយខាងលើវា មិនខុសទេ តែអ្វីដែលពិតប្រាកដគឺជាសមត្ថភាព នឹងចំណេះដឹង។

បើមានសមត្ថភាព នឹងចំណេះដឹង វាច្បាស់ជាកើតមានឡើងដល់អ្នក អ្វីដែលអ្នកត្រូវការខាងលើ។ គ្រួសារមួយ ដើម្បីរស់នៅបានសុខសប្បាយ លុះត្រាតែអ្នក មានចំណេះដឹង នឹងសមត្ថភាព រកប្រាក់ចំណូលចូលគ្រួសារ សំរាប់ចាយវាយប្រចាំថ្ងៃបានគ្រប់គ្រាន់ ទើបគ្រួសារអ្នក រស់នៅដោយរីករាយ។

គ្រួសារមួយ បើមិនមានប្រាក់ចាយគ្រប់គ្រាន់ប្រចាំគ្រួសារទេ ច្បាស់ជារឿងធំ​ ព្រោះគ្រួសារនិមួយៗ ចាំបាច់ត្រូវមានប្រាក់ជាដាច់ខាត។ ចង់មានប្រាក់ច្រើនលុះត្រាតែអ្នកមានសមត្ថភាព នឹងចំណេះដឹងជាចម្បង ទើបអ្នកអាចមានការងារល្អៗធ្វើ ហើយមានប្រាក់ខែច្រើន ។

ពេលមានសមត្ថភាពធ្វើការ ប្រាក់ខែច្បាស់ជាច្រើនហើយ ការចង់បានប្រពន្ធបង្កើតជាគ្រួសារមួយ ពិតជាមានភាពងាយស្រួល អ្វីៗទាំងអស់ដែលអ្នកធ្លាប់ស្រមៃឃើញពីកាលមុន វាអាចនឹងបានដូចបំណងរបស់អ្នក។ ពេលអត់លុយ  នឹងពេលមានលុយ ពិតជាមានសភាពផ្សេងគ្នា។
 




Previous Post Next Post