រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

មានកន្លែងលេងទឹកមួយកន្លែងនៅស្រុកសន្ទុក ខេត្តកំពង់ធំ

មានកន្លែងលេងទឹកមួយកន្លែងនៅស្រុកសន្ទុក ខេត្តកំពង់ធំ
កន្លែងនោះមានឈ្មោះថា ត្រពាំងត្រុម

រូបថតកាលពីឆ្នាំ២០១៥

  បើតាមមតិរបស់ប្រជាពលរដ្ធដែលរស់នៅក្នុងភូមិនោះបានអោយដឹងថា
ពេលដល់រដូវភ្ជំម្តងៗ មានមនុស្សជាច្រើនបាននាំគ្នាទៅលេងទឹកនៅទីនោះ។
មានឡាន ម៉ូតូ បើកចូលទៅជាហូហែរ ណែនណាន់តាន់តាប់  ពេញដងផ្លូវ មើលទៅគួរអោយសប្បាយ  មានអ្នកខ្លះ ​​ចាក់ធុងបាស់ រាំ ខ្លះអង្គុយញាំស្រា ខ្លះហែលទឹកលេង ហើយមានអ្នកលក់របស់របរញាំនៅលើដងផ្លូវ។


មានមនុស្សជាច្រើនទៅលេងនៅទីនោះ សភាពទឹក គឺហូរ វាធ្វើអោយទាក់ទាញចិត្តមនុស្សចង់តែលេង ចង់តែងូត ជាមួយនឹងទឹកដែលហូរ ពោពេញទៅដោយថាមពល ។ មិនថាប្រជាពលរដ្ធ ដែលអញ្ចើញមកពីទីឆ្ងាយនោះទេ សូម្បីតែ អ្នករស់នៅក្នុងភូមិនោះ ក៏ផ្អើលទៅលេងនៅទីនោះដូចគ្នាដែរ។




 
គ្រាន់តែមើលរូប តាមរយះរូបថត ប៉ុន្មានសន្លឹកនេះក៏ដឹងថា មានមនុស្សច្រើន ហើយមានភាពសប្បាយរីករាយ វាមិនខុសអីពីកន្លែង ផ្សេងៗនោះទេ។ មិនថាតែមនុស្សតូចធំ ក៏អាចចូលលេងបានដូចគ្នា ដោយមិនអស់ថវិការ អ្វីឡើយ ។ មនុស្សធំសប្បាយដោយមនុស្សធំ មនុស្សតូចសប្បាយដោយមនុស្សតូចហើយ ម្យ៉ាងទៀតកន្លែងលេង ស្អាតមានអនាមយ័ អាចលេងបាន ព្រមទាំងមានសំណាញ់ រែងក្រាលបាតដីមិនអោយរអិល ។


 

អ្វីដែលគួរអោយភ្ញាក់ផ្អើល
គឺមានមនុស្សច្រើនទៅលេងនៅទីនោះ ខ្លះធ្វើដំណើរដោយ  ថ្មើជើង ខ្លះដោយ ម៉ូតូ ខ្លះដោយ រថយន្ត ខ្លះមកពីខេត្ត ផ្សេងៗ ក៏បានមកចូលរួមលេងដោយមានភាពសប្បាយរីករាយ។

  
អ្វីដែលគួរអោយចាប់អារម្មណ៏
ហើយមិនគួរអោយជឿរ នៅពេលមានភ្លៀងម្តងៗ  ផ្លូវមហាពិបាកជិះ ចុះហេតុអីបានជាមានមនុស្សច្រើនម្លេស ទៅលេងទីនោះ។ អ្វីដែលគួរអោយចាប់អារម្មណ៏
ជាងនេះទៅទៀត គឺមានវីដេអូ សម្រាប់ទស្សនា។



 


Previous Post Next Post