នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនៈ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាជំនួយការ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលកិច្ចការងារកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន នៃក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំជួបសំណេះសំណាលសមាសភាពថ្មីបន្ថែម នៃក្រុមផ្សព្វផ្សាយព័ត៌មានរបស់ ប.យ.ព. ទៅតាមផែនទទួលបន្ទុកនិមួយៗ។
កិច្ចបញ្ចប់នៃកិច្ចសំណេះសំណាល ឯកឧត្តមរដ្ឋលេខាធិការ លោកបានផ្តល់កិត្តិយសចូលផ្តល់នូវអនុសាសន៍ណែនាំ និងតម្រស់ទិសបន្ថែមទៅកាន់សមាសភាពទទួលបន្ទុកតាមផែន ព្រមទាំងបានប្រគល់ជូនកូនសៀវភៅ "ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន" ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការផ្សព្វផ្សាយព័ត៌មានផងដែរ។
កិច្ចសំណេះសំណាលនេះធ្វើឡើង នៅការិយាល័យ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន៕
រូបថត: ក្រុមការងារ ប.យ.ព.
______________
#បណតាញយុវជនក្នុងវិស័យព័ត៌មាន៖ ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ
🌐 Facebook (https://www.facebook.com/profile.php?id=61558104266965&mibextid=LQQJ4d)
🌐 telegram (https://t.me/MoiYouthni)
🌐 TikTok (https://www.tiktok.com/@moiyouthni2024)
Tags:
ព័ត៌មានជាតិ