រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព និងក្រុមជំនួយការ បានជួបសំណេះសំណាលជាមួយ ឯកឧត្តម ឃឹម វុទ្ធី

 នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព  និងក្រុមជំនួយការ បានជួបសំណេះសំណាលជាមួយ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា (ទទក) និងសហការី  អំពីកិច្ចសហការលើកិច្ចកសាង និងបណ្តុះបណ្តាល បណ្តាញយុវជនក្នុងវិស័យព័ត៌មាន ទៅតាមសមត្ថភាព និងជំនាញ។ 




បន្ទាប់ពីសំណេះសំណាលចប់ ឯកឧត្តម រដ្ឋលេខាធិការ លោកបានប្រគល់ជូននូវឈុតសម្លៀកបំពាក់របាំប្រពៃណីចំនួន ៤០ឈុត ដល់អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា (ទទក) ដែលជាអំណោយទទួលបានពីសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព (សស.យស.) ដើម្បីយកទៅប្រើប្រាស់ទៅតាមកម្មវិធីស្របតាមតម្រូវការចាំបាច់​ ។ កិច្ចប្រគល់នេះបានធ្វើឡើង អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា (ទទក) នៃទីស្តីការក្រសួងព័ត៌មាន។


រូបថត៖ អ៊ុក សំអឿន

By: HN
_____________

#បណ្តាញយុវជនក្នុងវិស័យព័ត៌មាន៖ ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ                                                         
🌐 Facebook
🌐 telegram
🌐 TikTok
Previous Post Next Post