រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawna BAWITLUNG) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់ជាមួយស្ថានទូតឥណ្ឌា រវាងក្រសួងព័ត៌មាន...

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawna BAWITLUNG) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់ជាមួយស្ថានទូតឥណ្ឌា រវាងក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ក្រោមគម្រោងកិច្ចសហប្រតិបត្តិមេគង្គ-ហ្គង់ហ្គា ដោយផ្តោតលើគម្រោងអនុវត្តដែលផ្តល់ផលភ្លាម។

 រហូតមកដល់ពេលនេះ ក្រសួងព័ត៌មានបានទទួលការគាំទ្រលើគម្រោងចំនួន ៤ ក្នុងនោះនៅឆ្នាំ២០២៤ ចំនួន ២ គម្រោងដោយផ្តោតលើការគាំទ្រសម្ភារសម្រាប់ធ្វើឌីជីថលរូបថតរបស់អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងការរៀបចំមណ្ឌលព័ត៌មានវិទ្យានៅស្រុកកោះសូទិន ខេត្តកំពង់ចាម។

 នៅឆ្នាំ២០២៥ នេះ ក្រសួងព័ត៌មានទទួលបានគម្រោង ២ សម្រាប់ការអនុវត្តនៅមូលដ្ឋានខេត្តក្រចេះរួមមានគម្រោងទី១ ផ្តោតលើការផ្តល់ថាមពលពន្លឺព្រះអាទិត្យដើម្បីទទួលព័ត៌មាន និងបង្កើនចំណេះដឹង អនុវត្តនៅស្រុកអូរគ្រៀងសែនជ័យ និងគម្រោងទី២ ការគាំទ្រសហគមន៍ក្នុងការជំរុញលើការសិក្សាតាមរយៈការផ្តល់កង់ជូនដល់សិស្សានុសិស្សដែលខ្វះមធ្យោបាយធ្វើដំណើរអនុវត្តនៅក្នុងស្រុកស្នួល។ រូបថត៖ ខឹម សុវណ្ណារ៉ា









Previous Post Next Post