រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បានអញ្ញើញដឹកកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពការងារមួយចំនួនរបស់សាខាសមាគសាខាខេត្តក្រចេះ លើការងារ ៖
ទី១. ការងារកសាងសមាជិក
ទី២. ការកែសម្រួលទីតាំងរបស់សាខា
ទី៣. ការងារផែនការថវិកា
និងអនុសាសន៍ដឹកនាំមួយចំនួន លើកពង្រឹងឆន្ទះ សមត្ថភាពដឹកនាំ និងការកៀងគរធនធាន ដោយផ្តើមពី
កិច្ចប្រជុំនេះមានសមាសភាពចូលរួម:
-ឯកឧត្តមប្រធាន
-លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ
-លោក យ៉ែម វុទ្ធី អគ្គលេខាធិការរង
-ព្រមទាំងសមាជិកទាំងអស់
ជាចុងក្រោយឯកឧត្តមប្រធានក៏សូមអរគុណ និងជូនពរដល់លោកប្រធានថ្មីនិងសមាជិកទាំងអស់ជួបតែសុខភារះល្អនិងសម្រេចជោគជ័យគ្រប់ភារៈកិច្ច។
បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ឯកឧត្តមប្រធានបានទទួលនូវអំណោយជាផ្លែឈើពីលោកបណ្ឌិតអគ្គលេខាធិការរបស់សមាគមផងដែរ
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅអាហារដ្ឋាន ពណ្ណរាយ និងញ៉ាំបាយសាមគ្គីប្រកបដោយភាពរីករាយនិងស្និទ្ធស្នាលបំផុត។