រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ក្រុមការងារ អាវុធហត្ថខណ្ឌបឹងកេងកង បាននាំយកថវិកាប្រគល់ដល់សមាជិក ដែលមានជំងឺលើសសម្ពាធឈាម ហើយបានដួលផ្ងារក្រោយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ!

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ សុខ ឧត្តម មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចាត់ក្រុមការងារនាំយកថវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក អ៊ុំ សត្ថារិទ្ធ ជំនួយការខណ្ឌ ដែលមានជំងឺលើសសម្ពាធឈាម ហើយបានដួលផ្ងារក្រោយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ (ហៅមន្ទីរពេទ្យលោកសង្ឃ)។ 

ក្នុងឱកាសនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិការរបស់ លោកឧត្តមសេនីយ៍ឯក មេបញ្ជាការ ចំនួន ៤,០០០,០០០រៀល និងថវិកាដែលចូលរួមពី នាយ-នាយរងខណ្ឌ ក្នុងស្មារតីសាមគ្គីភាព ចំនួន ២,១៥០,០០០រៀល សរុបចំនួន ៦,១៥០,០០០រៀល ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាលផងដែរ៕





Previous Post Next Post