ប្រាង្គប្រាសាទខ្មែរលើសៀវភៅបង្ហាញម៉ូដរបស់ក្រុមហ៊ុនស្លោកយៅហោដ៏ល្អរបស់ពិភពលោក Stefano Ricci! ខ្ញុំបានជួបពិភាក្សាជាមួយលោកអគ្គនាយក Nicolo Ricci នាយកប្រតិបត្តិនៃក្រុមហ៊ុន Stefano Ricci និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អំឡុងគាត់មកបំពេញការងារនៅកម្ពុជាជាមួយក្រុមការងាររបស់គាត់លើការថតបង្ហាញម៉ូដ។
ឥឡូវនេះ កិច្ចការរបស់គាត់បានចេញជារូបរាង និងបានបោះពុម្ពផ្សាយចែកចាយនៅតាមបណ្តាប្រទេសជាច្រើន។
ក្នុងសម័យសង្គ្រាម គេស្គាល់កម្ពុជាពេលឮថា«វាលពិឃាត» ខ្មែរក្រហម ប៉ុន្តែក្នុងសម័យតេជោសន្តិភាព កម្ពុជាល្បឺរន្ទឺជាប្រទេសនៃស្នាមញញឹម និងពោរពេញដោយសក្តានុពលទេសចរណ៍ សម្បូណ៌ដោយបេតិកភណ្ឌពិភពលោក និងជាទិសដៅដែលគេចង់មកទស្សនា។
Tags:
ព័ត៌មានជាតិ