រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ចូលរួមប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភីចំនួន ១ ៥១៨ អង្គ/នាក់ នៃសាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ ...

ចូលរួមប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភីចំនួន ១ ៥១៨ អង្គ/នាក់ នៃសាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ ។ 

រាជរដ្ឋាភិបាលចាត់ទុកធនធានមនុស្សប្រកបដោយបំណិននាសតវត្សរ៍ទី២១ ជាពិសេស ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ គឺជាកត្តាជំរុញឧត្ដមភាពប្រកួតប្រជែងរបស់ប្រទេសជាតិ ។

 សមត្ថភាពជំនាញទាំងនេះ ជួយឱ្យប្រជាជនបង្កើតចំណេះដឹងថ្មីៗ និង ប្រែក្លាយចំណេះដឹងទាំងនេះទៅជាការអនុវត្តប្រកបដោយនវានុវត្តន៍ ដើម្បីគាំទ្រដល់ការធ្វើអន្តរកម្មសេដ្ឋកិច្ចរបស់ប្រទេសពីការធ្វើពាណិជ្ជកម្មជាលក្ខណៈដោះដូរទំនិញ ទៅជាការធ្វើពាណិជ្ជកម្មផលិតផល និង សេវាកម្ម ដែលប្រើប្រាស់ចំណេះដឹង និង បច្ចេកវិទ្យាកម្រិតខ្ពស់ ។

 រាជរដ្ឋាភិបាលនៅតែបន្តកំណត់លំដាប់វិស័យអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់យក «មនុស្ស» ជាអាទិភាពទី១ ហើយ «ផ្លូវ ភ្លើង ទឹក និង បច្ចេកវិទ្យា» ជាអាទិភាពបន្តបន្ទាប់ និងបានកំណត់យក «ការអភិវឌ្ឍធនធានមនុស្ស» ជាបញ្ចកោណទី១ ក្នុងចំណោមបញ្ចកោណទាំង៥។ ខេត្តសៀមរាប ព្រឹកថ្ងៃអង្គារ ទី២៥ កុម្ភៈ ២០២៥












Previous Post Next Post