រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងសម្របសម្រួលស្វែងរដំណោះស្រាយជាបន្តបន្ទាប់ជាមួយភាគីពាក់ព័ន្ធ ករណីគម្រោងដីឡូត៍ ភូមិមរតកថ្មស មានទីតាំងស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយក្រសួងបានដាក់ចេញនូវគោលការណ៍ចំនួន០២...

ក្រសួង បានដាក់ចេញនូវគោលការណ៍មួយចំនួនដូចខាងក្រោម៖ ១. សូមអតិថិជនដែលបង់ប្រាក់តាមដំណាក់កាល ឬបង់រំលស់ប្រចាំខែ ផ្អាកការបង់ប្រាក់ជូនក្រុមហ៊ុនភូមិមរតក ដែលស្ថិតនៅទីតាំងខាងលើ ជាបណ្តោះអាសន្នសិន និងរង់ចាំការជូនដំណឹងជាថ្មីម្តងទៀតពីក្រសួង ដ.ន.ស.។ 

២. សូមអញ្ជើញអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០% និងអតិថិជនដែលកំពុងបង់ប្រាក់តាមដំណាក់កាល ឬបង់រំលស់ប្រចាំខែ នៅក្នុងគម្រោងដីឡូត៍ ភូមិមរតកថ្មស ទីតាំងខាងលើ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យ ជាមួយក្រុមការងារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយភ្ជាប់ឯកសារសំខាន់ៗ ដូចមានក្នុងសេចក្តីជូនដំណឹងខាងលើ​ នៅរៀងរាល់ម៉ោងធ្វើការ។ ទីតាំង៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង។ 
#ការបង្កើតនូវបរិយាកាសគ្មានវិវាទ 
#ចះបញ្ជីដីបង្ហើយ
 #បញចប់វិវាទដីធ្លី
 #សេវាគាប់ចិត្ត 
#រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ
 #បងទន្លេសាប 
#ដោះស្រាយវិវាទបុរី​ #កអក 
#ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC






Previous Post Next Post