រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីបិទវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ពដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី ឆ្នាំ២០២៤!

នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ពដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី​ បុត្រ កំព្រា​ មេបញ្ជាការរង ទទួលការងារហ្វឹកហ្វឺន តំណាងឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ 

ក្នុងពិធីបិទវគ្គនេះមានការចូលរួមពី​ លោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរង ជំនួយការ ការិយាល័យ ព្រមទាំងលោកគ្រូឧទ្ទេសនាម និងសិក្ខាកាមជ្រើសរើសថ្មី ផងដែរ។ 

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការរង បានពាំនាំនូវការផ្តាំផ្ញើរបស់ លោកឧត្តមសេនីយ៍ឯក មេបញ្ជាការ ដល់ប្អូនៗ ជាយោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មីទាំងអស់ ពេលបន្តទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សាមគ្គីភាពរឹងមាំល្អ មានកិច្ចសហការគ្នាទៅវិញទៅមក៕

 








Previous Post Next Post