រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ស្នាមញញឹមប្រជាពលរដ្ឋជាសេចក្តីសុខរបស់យើងខ្ញុំជាមន្ត្រីរាជការ...

ឯកឧត្ដម ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រែកប្រសព្វ អមដោយ ឯកឧត្ដម ស្រេង សុភាព អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ បានដឹកនាំវេទិការសាធារណៈនៅ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដែលមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រែកប្រសព្វ ក្រុមការងារមូលដ្ឋាន និងប្រជាពលរដ្ឋសរុបចំនួន ២៣៦នាក់ ដើម្បី៖ 

✅ ត្រួតពិនិត្យលើការអនុវត្តន៍ និងពន្យល់អំពីយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១។
 ✅ ផ្សព្វផ្សាយអំពីសមទ្ធិផលសំខាន់ៗរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលសម្រេចបាន ជូនដល់ប្រជាពលរដ្ឋ។
 ✅ បានផ្ដល់យន្តការណែនាំ ដើម្បីដោះស្រាយបញ្ហា លើករណីដូចជា ផ្លូវ, ទ្វារទឹក, លូ, សាលារៀន, កង្វះភ្លើងអគ្គិសនី, បង្ក្រាបនិងទប់ស្កាត់ល្បែងស៊ីសង គ្រឿងញៀន។
 🟢 ស្ថានភាពរបស់ប្រជាពលរដ្ឋ មានភាពសប្បាយរីករាយចំពោះក្រុមការងារ ចូលរួមសួរសំណួរ ព្រមទាំងមានសំណូមពរយ៉ាងផុសផុល។










Previous Post Next Post