រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ដឹកនាំដោយ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពី លោកស្រី ធីន សុធី អភិបាលរងស្រុកចិត្របុរី បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជំងឺពិការភាព និងមានការខ្វះខាតក្នុងជីវភាពជាលើកទី២...

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ដឹកនាំដោយ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពី លោកស្រី ធីន សុធី អភិបាលរងស្រុកចិត្របុរី បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជំងឺពិការភាព និងមានការខ្វះខាតក្នុងជីវភាពជាលើកទី២ ដោយនាំយកអំណោយឧបត្ថម្ភរបស់ ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងអំណោយឧបត្ថម្ភពីការិយាល័យកាកបាទក្រហមស្រុកចិត្របុរី ទៅជូនដល់ អ៊ុស្រីឈ្មោះ ណាវ អេន អាយុ៧៥ រស់នៅភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ រួមមាន រទេះរុញសម្រាប់ជនពិការ១គ្រឿង អង្ករ២បេតូច (១បេទម្ងន់១៥គីឡូក្រាម) 
ទឹកត្រី១យួរ 
ទឹកស៊ីអ៉ីវ១យួរ 
ត្រីខ១កេស
 មី១កេស 
ទឹកផ្លែឈើ១កេស
 មុង១ 
ភួយ១
 ក្រមា២ 
 កាធុនទឹក១
 កាទឹក១ កំសៀវ១
 វែកឆា១ វែកបាយ១ 
វែកសម្លរ១
 ឃីត១កញ្ចប់ និងថវិការចំនួន ១០០,០០០រៀល។
 កម្មវិធីប្រព្រឹត្តទៅកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្នុងភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របុរី ក្រោយពី ឯកឧត្តមបិទកម្មវេទិកាសាធារណៈ នៅឃុំដារ ស្រុកចិត្របុរី៕








Previous Post Next Post