រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ក្នុងក្របខណ្ឌនៃការបំពេញបេសកកម្មនៅខេត្តមណ្ឌលគិរី, ខ្ញុំបានជួបសាកសួរសុខទុក្ខបងប្អូនមន្ត្រីនៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ...

ក្នុងក្របខណ្ឌនៃការបំពេញបេសកកម្មនៅខេត្តមណ្ឌលគិរី, ខ្ញុំបានជួបសាកសួរសុខទុក្ខបងប្អូនមន្ត្រីនៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ព្រមទាំងបានគូសបញ្ជាក់ពីតួនាទីភារកិច្ចរបស់ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការទំនាក់ទំនងសាធារណៈ។ 

ជាមួយគ្នានេះ ខ្ញុំក៏បានថ្លែងអំណរគុណបងប្អូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំង ២៣ រូបនៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ដែលបានយកអស់កម្លាំងកាយចិត្ត បញ្ហា ស្មារតីក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ ព្រមទាំងជំរុញឱ្យបង្កើនសមត្ថភាពបន្ថែមតាមរយៈការបង្កើតវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជាប្រចាំ និងចូលរួមអនុវត្តឱ្យបានជោគជ័យលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈដែលរាជរដ្ឋាភិបាលបានដាក់ចុះ និងក្រសួងស្ថាប័នក្នុងនោះក៏មានក្រសួងព័ត៌មានដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈដើម្បីបង្កើនប្រសិទ្ធភាពស្ថាប័ន ប្រសិទ្ធផល និងគុណភាពការងារ។ រូបថតដោយ ឡុង ដេវីត












Previous Post Next Post