រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺសួតធ្ងន់ធ្ងររបស់លោកពូម្នាក់ ...

ដោយក្តីសប្បុរសធម៌ដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ប្រចាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ពិនិត្យ និងព្យាបាលលោកពូ ផន អូន អាយុ ៥៩ ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំបិល ស្រុកអង្គស្នួល រាជធានីភ្នំពេញ ដែលមានអាការ រលាកទងសួតរ៉ាំរ៉ៃ ត្បៀតទងសួត ដក់ទឹក្នុងស្រោមសួតខាងស្តាំ ព្រមទាំងខ្វះគ្រាប់ឈាមក្រហម ។

 បច្ចុប្បន្ន លោកពូ មានភាពធូរស្បើយច្រើន ហើយកំពុងបន្តសម្រាកព្យាបាលនៅមន្ទីពេទ្យ ជាមួយទឹកចិត្តគោរពថ្លែងអំណរគុណជាអនេកកប្បកាល ជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ។

 រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៕ អរគុណក្រុមគ្រូពេទ្យ TYDA








Previous Post Next Post