នៅវេលាម៉ោង០៩:០០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុច ផ្ទះលេខ៤៩៧ ផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតសម្ភារមួយចំនួន ហើយពុំបណ្តាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។
នៅម៉ោង៩:៣០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញចំនួន ០៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើរនឹង ០៨ម៉ែត្រគូប៕