លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤  តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖
ឃាត់យានយន្តល្មើស ចំនួន៦៧គ្រឿង (រថយន្ត ១៧គ្រឿង, ម៉ូតូ ចំនួន៥០គ្រឿង)
 ១.ល្មើសជាតិស្រវឹង ចំនួន៣៥គ្រឿង
+កម្រិត ០.២៥ -០.៣៩ mg/L ចំនួន០៦គ្រឿង
 -អ្នកបើកបរម៉ូតូ ចំនួន០៣នាក់ 
-អ្នកបើកបររថយន្ត ចំនួន០៣នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន២៩គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៦នាក់ 
 -អ្នកបើកបររថយន្ត ចំនួន១៣នាក់ 
២. បទល្មើសផ្សេងៗ ចំនួន៣២គ្រឿង
 -អត់មួកសុវត្ថិភាព ចំនួន២៩គ្រឿង
 -ម៉ូតូកែច្នៃស៊ីម៉ាំង ចំនួន០១គ្រឿង 
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០១គ្រឿង
Tags:
ព័ត៌មានជាតិ







