រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ចោរលួច០៨នាក់ ៣ករណីផ្សេងគ្នា ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

នៅព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៨នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីលួច៣ផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌឃាត់ខ្លួនបានជាបន្តបន្ទាប់។

 

 

 ករណីទី១ ៖ កាលពីវេលាម៉ោង០៣ និង២០នាទី រំលងអធ្រាត ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្តឹងបណ្តឹងផ្ទាល់មាត់មកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីលួចសម្ភារ មានដូចជា ម៉ាស៊ីនត្រជាក់ ប្រអប់ភ្លើង និងដែក ក្នុងខុនដូមួយកន្លែង នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

 ភ្លាមៗនោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបើកការស្រាវជ្រាវតាមស្វែងរកជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ រួមមាន៖ 

១/ឈ្មោះផៃ ផាត ភេទប្រុស អាយុ២៥ឆ្នាំ,

 ២/ឈ្មោះ ជឿន វីឌូ ភេទប្រុស អាយុ១៩ឆ្នាំ,

 ៣/ឈ្មោះ រតនៈ ធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ,

 ៤/ឈ្មោះ គុណ សម្បត្តិពិសី ភេទប្រុស អាយុ២៧ឆ្នាំ,

 ៥/ឈ្មោះ អ៊ឹម ដេកាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ដោយចាប់យកវត្ថុតាងមួយចំនួនទៀតផងដែរ។

 

 ជនសង្ស័យទាំង០៥នាក់បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកគេពិតជាបានធ្វើសកម្មភាព លួចសម្ភារ នៅចំណុចទីតាំងខាងលើ ពិតប្រាកដមែន ដោយកន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាពលួចសម្ភារផ្សេងៗជាច្រើនលើកមកហើយ។

 

 ដោយសព្វថ្ងៃពួកខ្លួ​នក៏ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនផងដែរ។ ករណីទី២ ៖ កាលពីវេលាម៉ោង២២ និង៥០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្តឹងបណ្តឹងផ្ទាល់មាត់មកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីលួចផ្ទាំងសឡាបំភ្លឺផ្លូវ នៅចំណុចទល់មុខសួនសត្វសាហ្វារី ស្ថិតនៅវិថីឈ្នះឈ្នះ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

 

 បន្ទាប់ពីទទួលបានព័ត៌មាននេះរួចមក កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ដែលកំពុងល្បាតនៅក្បែរនោះ ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុសហការជាមួយប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ភ្លាមៗ មានឈ្មោះ ធែល សុភ័ក្ត្រ ហៅអ្នកតាទឹក ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ សាវន វិសិត ហៅជេម ភេទប្រុស អាយុ២២ឆ្នាំ ដោយចាប់យកវត្ថុតាងមួយចំនួនផងដែរ។ 

 

ជនសង្ស័យទាំង០២នាក់បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកគេពិតជាបានធ្វើសកម្មភាព លួចផ្ទាំងសឡា នៅចំណុចទីតាំងខាងលើ ពិតប្រាកដមែន ដោយសព្វថ្ងៃពួកខ្លួ​នជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន និងធ្លាប់ជាប់នៅមណ្ឌលកែប្រែផងដែរ។

 

 ករណីទី៣ ៖ ជនសង្ស័យម្នាក់ឈ្មោះ ចាន់ វណ្ណៈ ភេទប្រុស អាយុ១៥ឆ្នាំ បានធ្វើសកម្មភាពលួចទូរស័ព្ទដៃ ពីជនរងគ្រោះជាអ្នករត់ម៉ូតូកង់បី កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនភ្លាមៗ ចំណែកទូរស័ព្ទដៃ ដែលដកហូតបានពីជនសង្ស័យ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ប្រគល់ជូនជនរងគ្រោះវិញផងដែរ៕

 






 

Previous Post Next Post