រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សមាគមមនុស្សធម៌ និងវប្បធម៌ខ្មែរ ដែលដឹកនាំដោយព្រះឃោសាវិមុត្តិ មឿន សុទ្ធា ជាប្រធានសមាគម បានរួមគ្នាជាឯកច្ឆន្ទ ប្រារព្ធកម្មពិធីបុណ្យផ្កាសាមគ្គី​ ដើម្បីដង្ហែរព្រះត្រៃបិដកទៅកាន់ប្រទេសឥណ្ឌា​

សមាគមមនុស្សធម៌ និងវប្បធម៌ខ្មែរ ដែលដឹកនាំដោយព្រះឃោសាវិមុត្តិ មឿន សុទ្ធា ជាប្រធានសមាគម បានរួមគ្នាជាឯកច្ឆន្ទ ប្រារព្ធកម្មពិធីបុណ្យផ្កាសាមគ្គី​ ដើម្បីដង្ហែរព្រះត្រៃបិដកទៅកាន់ប្រទេសឥណ្ឌា​ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

 ព្រះឃោសាវិមុត្តិ មឿន សុទ្ធា ប្រធានសមាគមមនុស្សធម៌ និងវប្បធម៌ខ្មែរ​ ព្រមទាំងឧត្តមទីប្រឹក្សា ទីប្រឹក្សា និងសមាជិក សមាជិកាគ្រប់រូប បានសហការគ្នា ជាឯកច្ឆន្ទ ប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីដង្ហែរទៅកាន់ប្រទេសឥណ្ឌា​ នៅអារាមវត្តបទុមវតីរាជវរារាមរាជធានីភ្នំពេញ​ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។ 

 ក្នុងកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គីនេះ​ មានវត្តមានដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត ដួង អក្ខរា អគ្គនាយកស្ថានីយ៍ទូរទស្សន៍អនឡាញS.A TVHD និងជា អគ្គលេខាធិការដ្ឋានរង សមាគមសម្ព័ន្ធយុវជនអាហារូបករណ៍ "ស២" និង ប្រធានផែន សាខា កិត្តិយស ផែនសហគ្រិនវ័យក្មេង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ព្រមទាំងទីប្រឹក្សា ជំនួយការ អនុប្រធាន ប្រធានក្រុម សមាជិកសមាជិកាទាំងអស់​ ដើម្បីសម្តែងនូវការសោមនស្សរីករាយយ៉ាងក្រៃលែងជាទីបំផុតចំពោះសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ​ ព្រះរាជាគណៈថ្នាក់ទោក្នុងនាមជាពុទ្ធបរិស័ទក្រោមម្លប់ពុទ្ធសាសនាតែមួយ។ 

 គួរបញ្ជាក់ផងដែរថា​ សម្តេចព្រះមហាវិមលធម្ម ហ៊ូ ឈីវនាថ ព្រះរាជាគណៈថ្នាក់ទោ ត្រូវបានព្រះករុណាសម្តេច ព្រះនរោត្ត​ សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រោសប្រទាន នូវគោរមងារជា សម្តេចព្រះមង្គលមុនីរង្សី​ កាលពីថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២៣ កន្លងទៅនេះ ដោយព្រះរាជក្រឹត្យ។

 សមាគមមនុស្សធម៌ និងវប្បធម៌ខ្មែរ​បានបង្កើតឡើងមកតាំងពីថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០១៩​ មកទល់ពេលនេះមានរយ:ពេល៤ឆ្នាំទៅហើយក្នុងវិស័យពុទ្ធចក្រ សម្រាប់បំពេញកិច្ចការជាមហាកុសលនានា ជាពិសេសក្នុងអំពើសប្បុរសធម៌ មនុស្សធម៌ផងដែរ៕





















Previous Post Next Post