🫴 ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ប្រធានសាខា "កិត្តិយស" នៃផែនសហក្រិនវ័យក្មេង គណៈបក្សប្រជាជន រាជធានី ភ្នំពេញ ។
🙏 សូមគោរពថ្លែងអំណរអរគុណនិងដឹងគុណដោយចិត្តស្មោះសរ ទៅដល់ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាគណៈធិបតីក្នុងកម្មវិធីអបអរសាទរ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងអាហារសាមគ្គី មហាគ្រួសារសាខា "កិត្តិយស" នៃផែនសហគ្រិនវ័យក្មេង រាជធានីភ្នំពេញ ។
🙏សូមអរគុណទៅដល់ទីប្រឹក្សាជំនួយការ អនុប្រធានសាខា ប្រធានក្រុមសាខា និងសមាជិកសមាជិកាទាំងអស់ ជិត3000នាក់ ។ 👉ជាពិសេសសុំកោតសរសើរក្រុមការងារពិសេសទីប្រឹក្សា និងអនុប្រធានសាខា ចំនួយការ សមាជិកសមាជិកាទាំងអស់បានចូលរួមកម្លាំងទ័ពដ៏រឹងមាំនៃកម្មវិធីទាំងមូល : ១.លោកជំទាវ ព្រំ លីណា ទីប្រឹក្សា ២.លោកជំទាវ ឌឹម រ៉ាវី ទីប្រឹក្សា ៣.លោកឯកឧត្តម ហេង ណារិទ្ធ ទីប្រឹក្សា លោក រ៉ា ឆវន្ត ជំនួយការ ៤.លោក យ៉ែម វុទ្ធី អនុប្រធាន ៥.លោក ញុឹក ហុងឆេង អនុប្រធាន ៦. លោក វិន ជាឡុង អនុប្រធាន ៧. លោក អឹង សុផានិត និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ បានរួមគ្នាចិត្តមួយថ្លើមមួយ រៀបចំកម្មវិធីធំនេះបានដោយរលូន មហាអាហារសាមគ្គី នីសាខាកិត្តិយស ក្រោមម្លប់សន្តិភាព ធ្វើបានយ៉ាងល្អ និងជោគជ័យ គួរអោយកត់សម្គាល់ ។
✍️ ដោយមានការចូលរួមយ៉ាង សប្បាយរីករាយ និងមានការស្វាគមន៏យ៉ាងកក់ក្តៅពីសំណាក់ អ្នកមុខអ្នកការ អាជ្ញាធរដែនដី ម្ចាស់ជីវកម្មសហគ្រិនប្រមាណ ៣៣៣ នាក់ទាំងមូល នៃសាខាកិត្តិយស ជាពិសេសទៀតនោះ មានការបានចូលរួម ដោយ ទូរទស្សន៍គ្រប់ប៉ុស្តិ៍នៅកម្ពុជានិងអ្នកសារព័ត៌មានទូរទស្សន៍អនឡាញជិត 100 ស្ថាប័ន បានចុះមកយកព័ត៌មានផ្សព្វផ្សាយដើម្បីទូលំទូលាយក្នុងអាជីវកម្មរបស់ខ្លួន ម្យ៉ាងទៀតផ្សព្វផ្សាយដើម្បីសហគ្រិនផ្សេងដែលមិនទាន់ចូលរួមអាចចូលបានមិនទាន់ហួសពេលទេ ។
✍️ នេះជាសកម្មភាពមួយដ៏ប្រពៃ ហើយក៏ជាសកម្មភាពគំរូមួយដ៏សំខាន់ សម្រាប់យុវជនជំនាន់ក្រោយ រៀនសូត្រតាម ក៏ជាចលករមួយដើម្បីស្រូបទាញ យុវជនផ្សេងៗទៀត ពិសេសពុក ម៉ែ បងប្អូន បានយល់កាន់តែច្បាស់ អំពី តួនាទីនិងសកម្មភាពរបស់ សហគ្រិនវ័យក្មេង ក្រុមការងារគណបក្សប្រជាជន រាជធានីភ្នំពេញ បានលះបង់គ្រប់បែបយ៉ាងដើម្បីមាតុភូមិ និងប្រជាពលរដ្ឋទូទៅ មិនបានរើសអើង និន្នាករ គណៈបក្សណាទេ ពង្រឹងអាជីវកម្មរបស់ខ្លួនឯងឲ្យបានរឹងមាំ បង្កើនចំណូលបានច្រើន នេះជាសកម្មភាពមនុស្សធម៌រួមគ្នា រួមគ្នាកសាងអំពើល្អ មិនមានការរើសអើង ស្រឡាញ់សន្តិភាព ។
👉🏻 ខ្ញុំសូមប្រសិទ្ធិពរជ័យ សិរីមង្គលវិបុលសុខ គ្រប់ប្រការ កើតមានដល់ លោកគ្រូធំ បណ្ឌិត អោម សេងបូរ៉ា ឯកឧត្តម ប្រធាន លោកជំទាវអ្នកឧកញ៉ា លោកឧកញ៉ា បង ប្អូន ក្នុងផែនសហក្រិនវ័យក្មេង គណៈបក្សប្រជាជនរាជធានីភ្នំពេញ ទាំងអស់ សូមទទួលបាន ជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ។
🙏❤️🙏 សូមទទួលការគោរព រាប់អានដ៏ជ្រៀលជ្រៅបំផុតពីខ្ញុំបាទ ដួង អក្ខរា ប្រធានសាខាកិត្តិយសនៃផែនសហគ្រិនវ័យក្មេង រាជធានីភ្នំពេញ ។