រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ក្រុមហ៊ុនទទួលម៉ៅការស្ថាបនាផ្លូវបេតុងចំនួនពីរខ្សែ បានដាក់គ្រឿងចក្រមកដល់ទីតាំងរួចហើយ ដែលរួមមាន៖ ខ្សែទី១ ផ្លូវខាងជើងពហុកីឡដ្ឋានខេត្តកំពត

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនទទួលម៉ៅការស្ថាបនាផ្លូវបេតុងចំនួនពីរខ្សែ បានដាក់គ្រឿងចក្រមកដល់ទីតាំងរួចហើយ ដែលរួមមាន៖ ខ្សែទី១ ផ្លូវខាងជើងពហុកីឡដ្ឋានខេត្តកំពត មានបណ្តោយប្រវែង ២០៥ម៉ែត្រ ទទឹង ១២ម៉ែត្រ (ពង្រីកបន្ថែមពីលើទំហំចាស់ ដែលមានទទឹង ៨ម៉ែត្រ) កម្រាស់ ០.១៥ម៉ែត្រ ព្រមទាំង​រៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ភ្លៀង​ ។ 

ខ្សែទី២ ផ្លូវខាងត្បូងផ្សាររុយ (ផ្លូវមន្ទីរកសិកម្មចាស់) មានបណ្តោយប្រវែង ២០៨ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ។ 

 

ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវទាំងពីរខ្សែខាងលើ បានសម្ដែងនូវភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលតែងតែគិតគូរពីតម្រូវការ និងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងប្រទេស។

 

 ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែផ្តល់ក្តីស្រឡាញ់ និងយកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តកំពតទាំងមូល៕

 






 

Previous Post Next Post