នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៥ និង១៥ នាទី លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម និងលោកវរសេនីយ៍ឯក ឈិន គឹមធុយ ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ ព្រមទាំងលោក-លោកស្រីអធិការរង លោកនាយផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ វរសេនីយ៍ទោ ស្ងួន បូរិទ្ធ អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្រៅ ដែលទទួលមរណភាពកាលពីយប់ថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ២០២៣ វេលាម៉ោង២១ និង ១០ នាទីដោយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឱកាសនោះដែរ លោកស្នងការរង និងលោកអធិការ បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំរបស់ឯកឧត្តមស្នងការ ជូនដល់ក្រុមគ្រួសារសព ព្រមទាំងនាំយកនូវថវិការបស់ឯកឧត្តមស្នងការ ចំនួន ២,០០០,០០០ រៀល, ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ៦,០០០,០០០រៀល និងថវិការបស់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចំនួន ៣,៣០០,០០រៀល ជូនក្រុមគ្រួសារសពលោកវរសេនីយ៍ទោ ស្ងួន បូរិទ្ធ ផងដែរ៕