រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយតំណាងក្រុមហ៊ុនដឹកជញ្ជូន និងជើងសាគយ នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ.....

រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយតំណាងក្រុមហ៊ុនដឹកជញ្ជូន និងជើងសាគយ នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។ 

 

លោក នង សុខុម ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ថ្ងៃនេះយើងបានធ្វើការជួបជុំគ្នា ក្នុងគោលបំណង ដើម្បីពង្រឹង រឹតចំណងទំនាក់ទំនងការងារ និងស្វែងយល់គ្នា រវាងមន្ត្រីគយ និងរដ្ឋាករ ជាមួយវិស័យឯកជន ពិសេសបងប្អូនដែលកំពុងបំពេញការងារនៅសាខាគយ និងរដ្ឋារកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឱ្យកាន់តែប្រសើរឡើងថែមទៀត។ 

 

បងប្អូនទទួលសិទ្ធិពីអ្នកនាំចេញ-នាំចូល គឺជាអន្តរការីមួយដ៏សំខាន់ក្នុងការបំពេញបែបបទបញ្ចេញទំនិញ និងបង់ពន្ធ ព្រមទាំងអាករផ្សេងៗ ជូនរដ្ឋបាលគយឱ្យបានគ្រប់ និងលើសផែនការដែលបានកំណត់។ 

 

ការផ្តល់សេវាកម្មដ៏ល្អរបស់បងប្អូនជាកត្តាមួយដ៏សំខាន់ផងដែរក្នុងការអូសទាញ និងបង្កើននូវកំណើនទំនិញនាំចេញ-ចូលតាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។ 

 

សូមបងប្អូនបន្តកិច្ចខិតខំប្រឹងប្រែងផ្តល់សេវាជូនអតិថិជនរបស់បងប្អូនឱ្យកាន់តែល្អថែមទៀត នោះមានន័យថាបងប្អូនក៏បានរួចចំណែកជួយបង្កើនសង្វាក់សេដ្ឋកិច្ច និងអាចបង់ចំណូលចូលថវិកាជាតិបានលឿន។

 

 ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អបអរសាទរពិធីជួបជុំសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយតំណាងក្រុមហ៊ុនដឹកជញ្ជូន និងជើងសាគយ នៃសាខាគយ និងរដ្ឋាករកំពង់ផែស្វយ័តអន្តរជាតិ ក្រុងព្រះសីហនុ ចំនួន ២៣០នាក់ និងបុគ្គលិកភោជនីយដ្ឋានឆ្នេរថ្មី ក្រុងព្រះសីហនុ ចំនួន ៣០នាក់។

 

 ឯកឧត្តម គួច ចំរើន នេះជាគំនិតផ្ដួចផ្ដើមរៀបចំចងក្រងសមាគមតំណាងក្រុមហ៊ុនដឹកជញ្ជូន និងជើងសាគយ ដែលជាក្រុមបំរើការងារក្រៅប្រព័ន្ធ ដើម្បីមានសិទ្ធិស្នើសុំប័ណ្ណរបបសន្ដិសុខសង្គម (បសស) សម្រាប់ទទួលបានអត្ថប្រយោជន៍សង្គមពីរាជរដ្ឋាភិបាលកម្ពុជា ហើយបានស្នើឱ្យលោក នង សុខុម ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ជួយសម្របសម្រួលជាមួយបងប្អូន។

 

 ទន្ទឹមនឹងនោះ ឯកឧត្ដម ក៏បានស្នើសុំឱ្យបងប្អូន (តំណាងក្រុមហ៊ុនដឹកជញ្ជូន និងជើងសាគយ) ចួលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ថែរក្សាសុខសន្ដិភាព សម្រាប់ការអភិវឌ្ឍសង្គមជាតិ និងរក្សាបាននូវសុខសន្តិភាព ស្ថេរភាពប្រកបដោយនិរន្ដភាពការងារ ដែលជាឆ្នាំងបាយរបស់បងប្អូន។

 

 ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតឧបត្ថម្ភជូនតំណាងក្រុមហ៊ុនដឹកជញ្ជូន និងជើងសាគយ នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ចំនួន ២៣០នាក់ បុគ្គលិកភោជនីយដ្ឋានឆ្នេរថ្មី ក្រុងព្រះសីហនុ ចំនួន៣០ នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល។

 

 





 

Previous Post Next Post