នាព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ទូច ម៉េង មេបញ្ជាការ អាវុធហត្ថខណ្ឌឬស្សីកែវ បានចាត់ឲ្យ ក្រុមការងារនាំយកអំណោយចុះទៅសួរសុខទុក្ខសមាជិក០២នាក់ ដែលមាន លោកអនុសេនីយ៍ត្រី ម៉ែន សុគន្ធ និងលោកអនុសេនីយ៍ត្រី ពឿន កេង ដែលលោកទាំងពីរ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ច ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ ពេទ្យ ១៧៩។
ក្នុងឱកាសនោះដែរ ក្រុមការងារ បាននាំយកអំណោយរបស់ លោកមេបញ្ជាការ អាវុធហត្ថខណ្ឌឬស្សីកែវ រួមមានថវិកា ចំនួន ១,០០០,០០០ រៀល (មួយលានរៀល), ភេសជ្ជៈ ទឹកសុទ្ធ ០៤កេស, ទឹកដោះគោឆៅ ០២យួរ ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារអ្នកទាំង០២ ក្នុងការសម្រាកព្យាបាលផងដែរ៕ #PhnomPenhGRK
Tags:
ព័ត៌មានជាតិ