១.ផ្លូវខេត្តលេខ ១៤៦B - ឈ្មោះផ្លូវការ៖
វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស - ប្រវែង៖ ២០,៦៧ គ.ម - ចំណុចផ្តើម៖
បំបែក ផ.ជ៤ ត្រង់គ.ម ១៧៨+១៦៥ ភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ - ចំណុចបញ្ចប់៖
រង្វង់មូលស្ទឹងហាវ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ២.ផ្លូវខេត្តលេខ ១៤៨ - ឈ្មោះផ្លូវការ៖
តីរវិថីសម្តេចតេជោ ហ៊ុន សែន - ប្រវែង៖ ២២,៣៤ គ.ម - ចំណុចផ្តើម៖
រង្វង់មូលស្ទឹងហាវ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ - ចំណុចបញ្ចប់៖
ប្រសព្វ ផ.ជ៤ ត្រង់ គ.ម ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ - បើកការដ្ឋាន៖
២៩/សីហា/២០១៩ - សម្ពោធឱ្យប្រើប្រាស់៖
២២/ធ្នូ/២០២២ - អង្គភាពសាងសង់៖
ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) - អង្គភាពត្រួតពិនិត្យបច្ចេកទេស៖
ក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន - ថវិកាសាងសង់សរុប៖
ជាង ៧៦លានដុល្លារអាមេរិក - ប្រភពថវិកា៖ កញ្ចប់ថវិកាសន្សំជាតិ ផ្លូវទាំងពីរខ្សែនេះ
គឺជាខ្សែផ្លូវវាងក្រុងតភ្ជាប់គ្នា ដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង ៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្លូវនេះគឺដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងដែរ៕