ភ្នំពេញ៖ នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ លោកបណ្ឌិត ដួង អក្ខរា អនុប្រធានផែនសហគ្រិនវ័យក្មេងរាជធានីភ្នំពេញ និងជាប្រធានសាខាកិត្តិយស នៃក្រុមការងារគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាលជាមួយក្រុមការងារ ដោយបានលើកឡើងអំពីការជំរុញនិងលើកទឹកចិត្តដល់ក្រុមការងារសមាជិកសមាជិកា នៃសាខាកិត្តិយស។
ពិធីជួបសំណេះសំណាល នេះដែរ បានរៀបចំឡើងនៅ CEO Institute (ស្ពានចំការដូង) និងមានការចូលរួមពីសំណាក់លោកអគ្គលេខាធិការរងនៃផែនសហគ្រិនវ័យក្មេង លោកលោកស្រីអនុប្រធាន ប្រធានក្រុម សមាជិកសមាជិកាក្នុងសាខាកិត្តិយស នៃផែនសហគ្រិនវ័យក្មេងរាជធានីភ្នំពេញ។
ក្នុងនោះលោក មំុ យឿន អគ្គលេខាធិការរង នៃផែនសហគ្រិនវ័យក្មេងរាជធានីភ្នំពេញ បានឡើងធ្វើបទបង្ហាញជុំវិញបេសកកម្មនិងទស្សនៈវិស័យ និងផ្សព្វផ្សាយអំពីសារអប់រំនយោបាយផែនសហគ្រិនវ័យក្មេងរាជធានីភ្នំពេញ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា។
អគ្គលេខាធិការរង លោកមំុ យឿន ក៏បានក្រើនរំលឹកដល់ក្រុមការងារ លោកលោកស្រីអនុប្រធានសាខានិងប្រធានក្រុម សូមពិនិត្យនិងរៀបចំមើលឈ្មោះសមាជិករបស់ខ្លួន។
ឆ្លៀតឱកាសនោះលោក អគ្គលេខាធិការរងក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះសន្ទុះនៃសាខាកិត្តិយសដែលមានលោកបណ្ឌិត ដួង អក្ខរា ជាប្រធានសាខា។
ចុងបញ្ចប់លោកបណ្ឌិត ដួង អក្ខរា អនុប្រធានផែនសហគ្រិនវ័យក្មេងរាជធានីភ្នំពេញ និងជាប្រធានសាខាកិត្តិយស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់លោកលោកស្រីអនុប្រធាន ប្រធានក្រុម សមាជិកសមាជិកា នៃសាខាកិត្តិយសដែលបានចូលរួមក្នុងពិធីសំណេះសំណាល និងជួយចែករំលែកចំណេះដឹងអោយគ្នាទៅមកផងដែរ៕
Tags:
ព័ត៌មានជាតិ